Close

អង់គ្លេស កក់កៅអី ទៅកាន់ Euro 2024

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣ កីឡា
អង់គ្លេស កក់កៅអី ទៅកាន់ Euro 2024 អង់គ្លេស កក់កៅអី ទៅកាន់ Euro 2024

ក្រុមតោកំណាចអង់គ្លេស ក្រោមការដឹកនាំរបស់លោក Gareth Southgate បានកក់កៅទៅកាន់ Euro 2024 ហើយ បន្ទាប់ពីយកឈ្នះម្ចាស់ជើងឯកឆ្នាំចាស់ អ៊ីតាលី ក្នុងលទ្ធផល ៣-១ ក្នុងវគ្គសន្សំពិន្ទុក្នុងពូល C ។

ការប្រកួតដ៏ជក់ចិត្តយប់មិញនេះ ក្រុមភ្ញៀវអ៊ីតាលី គឺជាអ្នកបើកការនាំមុខមុន នៅនាទីទី១៥ ដោយកីឡាករ Scamacca ហើយជាគ្រាប់បាល់ដំបូងរបស់គេជាមួយក្រុមជម្រើសជាតិ។ លុះដល់នាទី៣២  អង់គ្លេស ដែលបានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro 2020 ក្រោមស្នាដៃអ៊ីតាលី ដោយការស៊ុតបាល់ប៉េណាល់ទី បានតាមស្មើមកវិញ ដោយខ្សែប្រយុទ្ធដ៏មុតស្រួច Harry Kane។ ចប់តង់ទី១ អង់គ្លេស ១-១ អ៊ីតាលី។

លុះចូលដល់តង់ទី២ ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Man United កីឡាករ Marcus Rashford បានជួយអង់គ្លេស បើកការនាំមុខវិញម្ដង នៅនាទីទី ៥៧ បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អរបស់ Bellingham។ បន្ទាប់មក Kane បានស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ទីពីររបស់ខ្លួន នៅនាទីទី៧៧។ ចប់ការប្រកួត៩០នាទី អង់គ្លេស ៣-១ អ៊ីតាលី។

តាមរយៈលទ្ធផលនេះ បានជួយឲ្យអង់គ្លេស មានកៅអី១ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡា Euro 2024 ដែលធ្វើឡើងក្នុងប្រទេសអាល្លឺម៉ង់៕

អត្ថបទទាក់ទង