Close

ស្មាត់ស្ដាំ គួន ម៉ុម ក្លាយជាកីឡាករខ្មែរទី២ ផ្លាស់ទៅចូលរួមជាមួយក្លិបបាល់ទះនៅប្រទេសវៀតណាម

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ កីឡា
ស្មាត់ស្ដាំ គួន ម៉ុម ក្លាយជាកីឡាករខ្មែរទី២ ផ្លាស់ទៅចូលរួមជាមួយក្លិបបាល់ទះនៅប្រទេសវៀតណាម ស្មាត់ស្ដាំ គួន ម៉ុម ក្លាយជាកីឡាករខ្មែរទី២ ផ្លាស់ទៅចូលរួមជាមួយក្លិបបាល់ទះនៅប្រទេសវៀតណាម

កាលពីពេលថ្មីៗនេះ សមាគមបាល់ទះវិសាខា បានប្រកាសថា កីឡាករវាយប្រយុទ្ធ គួន ម៉ុម នឹងផ្ទេរទៅចូលរួមជាមួយក្លិបបាល់ទះ Lavie Long An សមាជិកលីគបាល់ទះកំពូលវៀតណាម ក្នុងលក្ខខណ្ឌខ្ចីជើង។

ដូច្នេះ មានន័យថា គួន ម៉ុម គឺជាកីឡាករខ្មែរទី២ បន្ទាប់ពី វឿន វាសនា ផ្លាស់ទៅចូលរួមក្លិបបាល់ទះ Lavie Long An សមាជិកលីគកំពូលបាល់ទះរបស់ប្រទេសវៀតណាម ជាមួយតម្លៃខ្លួន២ម៉ឺនដុល្លារ។

ប្រវត្តខ្លះៗរបស់គួន ម៉ុម ៖
គួន ម៉ុម មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ បច្ចប្បន្នមានវ័យ ២៥ឆ្នាំ ជាកីឡាករដែលមានបទពិសោធន៍ជោគជាំមួយរូបរបស់កម្ពុជា។ ស្មាត់ស្ដាំកម្ពស់ជិត២ម៉ែត្ររូបនេះបាន ដើរលេងតាមភូមិតាំងពីនៅរៀនវិទ្យាល័យ បន្ទាប់ពីចូលហាត់លើកដំបូងនៅវិទ្យាល័យសម្ដេច ហ៊ុន សែន ព្រៃផ្អេ កាលរៀនថ្នាក់ទី៧។ រូបគេបានបន្តដើរលេងតាមភូមិ ឆ្លងពីស្រុក រហូតដល់ខេត្ត។ រហូត ដល់ឆ្នាំ២០១៥ ទើបរូបគេ សម្រេចចូលហាត់នៅក្លឹបបាល់ទះក្រសួងមហាផ្ទៃ មុនផ្ទេរចូលរួមជាមួយក្រុមវិសាខា ក្នុងឆ្នាំ២០១៨។

ស្មាត់ស្ដាំ គួន ម៉ុម ធ្លាប់បានចេញទៅប្រកបអាជីព ក្រៅប្រទេសដំបូងនៅប្រទេសឥណ្ឌូណេស៊ី នៅឆ្នាំ២០២០ ជាមួយក្រុម Garuda Jakarta។ ត្រឡប់មកពីឥណ្ឌូណេស៊ី វិញ បានបន្តចូលរួមជាមួយក្រុមវិសាខា វិញ រហូតដល់ពេលនេះ ទើបគេមានឱកាសចេញទៅបន្តអាជីពនៅក្រៅប្រទេសម្តងទៀត ជាមួយ Long An ក្នុងលីគបាល់ទះវៀតណាម។

ក្នុងក្រុមជម្រើសជាតិវិញ កីឡាករមានកម្ពស់១ម៉ែត្រ ៩៨សង់ទីម៉ែត រូបនេះ បានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា ដំបូងក្នុងឆ្នាំ២០១៩ ដល់បច្ចុប្បន្ន។ គេក៏ជាតួរសំខាន់ជួយឱ្យបាល់ទះបុរសក្នុងសាលរបស់កម្ពុជា ឈ្នះមេដាយសំរឹទ្ធិ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសវៀតណាម និងមេដាយប្រាក់ស៊ីហ្គេម ក្នុងប្រទេសកម្ពុជា ផងដែរ។

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់បាល់ទះវៀតណាម នឹងបន្តប្រកួតជើងទី២ ដោយក្រុម Lavie Long An ស្ថិតក្នុងពូល C ជាមួយក្រុម Sanest Khanh Hoa , Thể Công, Hà Tĩnh, Lavie Long An, TP. Hồ Chí Minh៕

អត្ថបទទាក់ទង