Close

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំង

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំង សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំង

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអំពាវនាវ ដល់ក្រុមហាម៉ាស់ ឱ្យដោះលែងចំណាប់ខ្មាំង ដែលពួកគេបានចាប់ យកទៅ ក្នុងនោះក៏មានពលរដ្ឋថៃ ជាង១០នាក់ផងដែរ ។

ក្នុងពិធីបិទបញ្ចប់ កញ្ចក់កាំមេរ៉ាថតខ្សែភាពយន្តភាគរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ” ដែលធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ ជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ខ្ញុំក៏សូមអំពាវនាវ ចំពោះក្រុមហាម៉ាស់ សុំឱ្យដោះលែងចំណាប់ខ្មាំង ដែលបានចាប់ ក្នុងហ្នឹង ក៏មានពលរដ្ឋថៃ ចំនួនជាង១០នាក់ផងដែរ ។ ខ្ញុំអំពាវនាវ ចំពោះក្រុមហាម៉ាស់ វាមិនមានផលប្រយោជន៍ សម្រាប់ពួកអ្នកទេ ប្រសិនបើអ្នកចាប់ជំរិត ចាប់ជាចំណាប់ខ្មាំង យកទៅសម្លាប់ ឬធ្វើបាប» ។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវអត់ធ្មត់ដើម្បីស្វែងរកផ្លូវដោះស្រាយ តាមរយៈនៃការសន្ទនា ៕

អត្ថបទទាក់ទង