Lamine Yamal ក្លាយជាកីឡាករស៊ុតបញ្ចូលទីក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ La Liga
ខ្សែបម្រើស្លាប Lamine Yamal របស់ក្លិបអ្នកមានបុណ្យ Barcelona បានស៊ុតបញ្ជូលទីមួយគ្រាប់ ទល់នឹងក្រុម Granada ដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតក្នុងក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញ។
ក្នុងការប្រកួតយប់មិញនេះ Lamine Yamal បានស៊ុតបញ្ជូលទីស្រួលៗក្នុងប្រអប់ ដើម្បីបំបែកកំណត់ត្រាខាងលើ នៅត្រឹមអាយុ ១៦ឆ្នាំ និង ៨៧ថ្ងៃ។ Yamal បានបំបែកកំណត់ត្រាចាស់ ដែលកាន់កាប់កីឡាករ Fabrice Olinga របស់ក្រុម Malaga ដែលធ្លាប់ធ្វើបាននៅអាយុ ១៦ឆ្នាំ និង ៩៨ថ្ងៃ។
គួររំលឹកថា រដូវកាលនេះ La Masia និង Lamine Yamal បានក្លាយជាកីឡាករវ័យក្មេងបំផុត សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ និង Barcelona។ មិនតែប៉ុណ្ណោះ ពួកគេទាំងពីរក៏ក្លាយជាកីឡាករក្មេងបំផុត ដែលបង្ហាញខ្លួនក្នុងការប្រកួត Champions League ផងដែរ។
គួរបញ្ជាក់ថា Yamal បានចាប់ផ្តើមការប្រកួតចំនួន៣ ក្នុងរយៈពេល ៩ថ្ងៃ សម្រាប់ក្រុម Barcelona ហើយត្រូវបានអេស្ប៉ាញ កោះហៅចូលរួមការប្រកួតជម្រុះ Euro 2024 នៅសប្តាហ៍នេះ ជាមួយនឹងក្រុមស្កុតឡេន និងន័រវែសផងដែរ៕