Close

Arsenal ឡើងមកឈរលេខ២ នៅ Premier League ក្រោយយកឈ្នះ Man City ១-0

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣ កីឡា
Arsenal ឡើងមកឈរលេខ២ នៅ Premier League ក្រោយយកឈ្នះ Man City ១-0 Arsenal ឡើងមកឈរលេខ២ នៅ Premier League ក្រោយយកឈ្នះ Man City ១-0

ខ្សែបម្រើ Gabriel Martinelli បានស៊ុតគ្រាប់បាល់ចុងម៉ោង ជួយឲ្យក្រុមកាំភ្លើងធំ Arsenal ផ្តួលគូប្រជែងដណ្តើមជើងឯក Premier League ក្រុមមេឃខៀវ Manchester City ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Emirates Stadium កាលពីរាត្រីថ្ងៃអាទិត្យ។

មែនទែនទៅ ខ្សែបម្រើស្លាបប្រេស៊ីលដ៏ឆ្នើមរូបនេះ បានខកខានការប្រកួតចំនួន ៥លើកចុងក្រោយជាមួយនឹងបញ្ហារបួស ប៉ុន្តែបានផ្តល់កម្លាំងចិត្តបន្ថែមដល់ក្រុម Arsenal នៅពេលរូបគេប្ដូរចូលនៅដើមតង់ទី២ ហើយបន្ទាប់មកបានស៊ុតគ្រាប់បាល់បញ្ចូលទីយ៉ាងស្អាត នៅចុងម៉ោងពោលគឺនៅនាទីទី៨៤ បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អពីសំណាក់កីឡាករ Kai Havertz។

តាមរយៈជ័យជំនះនេះ មានន័យថា ក្រុមកាំភ្លើងធំ មិនទាន់ស្គាល់រស់ជាតិចាញ់នៅឡើយទេ ក្នុង Premier League រដូវកាលនេះ ដោយមាន ២០ពិន្ទុស្មើគ្នា ជាមួយនឹងក្រុម Tottenham Hotspur ដែលនៅលើកំពូលតារាង។

ចំណែក Man City វិញ បានបរាជ័យក្នុងលីក២លើកជាប់ៗគ្នា ជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំ។ ឥឡូវនេះ ពួកគេបានចាញ់ទាំងក្នុង Community Shield និង Premier League ក្រោមស្នាដៃក្រុម Arsenal។ បច្ចុប្បន្ន Man City កំពុងឈរលេខ៣ នៅ Premier League មាន ១៨ពិន្ទុ៕


អត្ថបទទាក់ទង