ភ្នំពេញក្រោន សាងកំណត់ត្រាដ៏អស្ចារ្យមួយនៅ AFC Cup
(បាល់ទាត់)៖ កាលពីយប់មិញនេះ ក្រុមសឹងក្រហមភ្នំពេញក្រោន បានលុតជេីងខ្លាំងរបស់មីយ៉ាន់ម៉ា ក្រុម Shan United យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៤-០ នៅពហុកីឡដ្ឋានជាតិ ក្នុងការប្រកួតវគ្គជម្រុះពូល F នៃពានរង្វាន់ AFC Cup 2023/24។
មែនទែនទៅ នេះគឺជាជ័យជម្នះទី២ ហេីយរបស់ភ្នំពេញក្រោន បន្ទាប់ពីប្រកួតបេីកឆាកភ្នំពេញក្រោន បានយកឈ្នះក្រុមខ្លាំងរបស់ហ្វីលីពីន Dynamic Herb Cebu ក្នុងលទ្ធផល ៣-០ នៅប្រទេសហ្វីលីពីន។
ជ័យជម្នះ២ប្រកួតនេះ មានន័យថា ភ្នំពេញក្រោន ជាក្លិបទី២ នៅកម្ពុជា បន្ទាប់ពីក្រុមសេះមាសវិសាខា ដែលអាចឈ្នះ២ប្រកួតជាប់គ្នានៅវគ្គជម្រុះក្នុងពូល ដោយវិសាខា ធ្លាប់ធ្វើបានកាលពី AFC Cup ឆ្នាំ២០២២ ហេីយកាលណោះ វិសាខា ឈ្នះក្រុម Kaya FC Iloilo ២-១ និងបន្តឈ្ន Bali United ៥-២។
អ្វីដែលភ្នំពេញក្រោន ធ្វើបានល្អជាងនេះទៅទៀតនោះ គឺភ្នំពេញក្រោន មិនទាន់របូតគ្រាប់បាល់សូម្បីតែមួយគ្រាប់ ហេីយថែមទាំងស៊ុតបញ្ចូលទីបានចំនួន ៧គ្រាប់។
គួរបញ្ជាក់ថា ប្រកួតបន្ទាប់ ភ្នំពេញក្រោន នឹងបេីកទ្វារពហុកីឡដ្ឋានជាតិ ទទួលស្វាគមន៍ជេីងខ្លាំងមកពីអូស្ត្រាលី គឺក្រុម Macarthur FCដែលទេីបតែលត់ Cebu ក្នុងលទ្ធផល ៨-២ នៅថ្ងៃទី២៦ ខែតុលា វេលាម៉ោង ០៧:០០នាទីយប់ មុនពេលធ្វើដំណើរទៅប្រកួតនៅអូស្ត្រាលី វិញ ជាមួយក្រុម Macarthur FC ដដែល ក្នុងជេីងទី២ នៅថ្ងៃទី០៩ វិច្ឆិកា នៅកីឡដ្ឋាន THUWUNNA STADIUM (YANGON) វេលាម៉ោង ០៧:០០នាទីយប់៕