Close

កាន់តែភ្ញាក់ផ្អើល ! ឧកញ៉ា ស្រី ចាន់ថន ប្រកាសផ្តល់ផ្ទះវីឡាតម្លៃ ២៧ ម៉ឺនដុល្លារ និងឡានទំនើបមួយគ្រឿង ព្រមទាំងប្រាក់ប្រចាំខែរហូត១០ឆ្នាំ បើកីឡាករគុនខ្មែរ វ៉ៃឈ្នះ ប៊ូខាវ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡា
កាន់តែភ្ញាក់ផ្អើល ! ឧកញ៉ា ស្រី ចាន់ថន ប្រកាសផ្តល់ផ្ទះវីឡាតម្លៃ ២៧ ម៉ឺនដុល្លារ និងឡានទំនើបមួយគ្រឿង ព្រមទាំងប្រាក់ប្រចាំខែរហូត១០ឆ្នាំ បើកីឡាករគុនខ្មែរ វ៉ៃឈ្នះ ប៊ូខាវ កាន់តែភ្ញាក់ផ្អើល ! ឧកញ៉ា ស្រី ចាន់ថន ប្រកាសផ្តល់ផ្ទះវីឡាតម្លៃ ២៧ ម៉ឺនដុល្លារ និងឡានទំនើបមួយគ្រឿង ព្រមទាំងប្រាក់ប្រចាំខែរហូត១០ឆ្នាំ បើកីឡាករគុនខ្មែរ វ៉ៃឈ្នះ ប៊ូខាវ

នៅ រសៀល ថ្ងៃ ព្រហស្បតិ៍ ទី ០២ ខែ កុម្ភៈ ឆ្នាំ ២០២៣នេះ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសផ្តល់ផ្ទះវីឡាមួយ ខ្នង ដែល មានតម្លៃ ២៧ ម៉ឺនដុល្លារ និងឡានទំនើប មួយគ្រឿង ព្រមទាំងថវិកាប្រចាំខែរយៈពេល១០ឆ្នាំ បើមានកីឡាករគុនខ្មែររូបណា វ៉ៃឈ្នះស្តេច ប្រដាល់ ថៃ ប៊ូខាវ។

មែនទែន ទៅ ការប្រកាសនេះ បាន កើត ឡើង ក្រោយអ្នក ប្រដាល់ ថៃ ប៊ូខាវ បាននិយាយ ក្នុង សន្និសីទ កាសែត មួយ ថា «រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេមជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី ។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើង Original “ លេខ ១ ” ទៅហើយ» ។

បន្ទាប់ ពី មានការ លេីកឡេីង របស់ អ្នកប្រដាល់ រូប នេះ បាន ធ្វើ អោយ មហាជន អ្នក ប្រដាល់ ពិសេស អ្នក ស្នេហា វិស័យ កីឡា ប្រដាល់គុន ខ្មែរ មាន ប្រតិកម្ម យ៉ាង ខ្លាំង ដោយក្នុងនោះ ក៏មាន ឧកញ៉ា ស្រី ចាន់ថន ផងដែរ។

ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះ ក្នុង ទំព័រ ហ្វេសបុក ផ្លូវការ របស់ លោក យ៉ាង ដូច្នេះ ថា ៖ « ជាសំដីចេញពីមាត់ប៊ូខាវ ! មិនអីទេ ខ្មែរមិនចង់បានលោកប៊ូខាវទេ ក្នុងនាមខ្ញុំបាទជាអនុប្រធានកិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ
ខ្មែរក៏មានអ្នកខ្លាំងដែរ បើខ្មែរវ៉ៃប៊ូខាវឈ្នះ អោយវិឡាមួយ តម្លៃ ២៧ម៉ឺន ដុល្លារ ឡានមួយ នឹងថវិការបន្ថែមប្រចាំរយៈពេល១០ឆ្នាំ នេះជាការលើកទឹកចិត្តដល់កីឡាកខ្មែរ តស៊ូដើម្បីមាតុភូមិជាតិរបស់យើង I love Cambodia »។

ដោយឡែក អ្នក លេង ចិត្ត ស៊ូ កីឡាករ កែវ រំចង់ បាននិយាយ ថា ៖ «ឮភ្លាម ក្តៅស្លឹកត្រចៀកភ្លាម ឮចឹង បើខ្លាំងមកប្រកួតកម្ពុជា មកពៅមាស សែនស្រឡាញ់ឮ ប៊ូខាវ ជនជាតិកួយ
កំពុងតែរមាស់ដៃរមាស់ជើងផង ឮអញ្ចឹងទៀត ចង់វ៉ៃប៉ាដោយ»៕

អត្ថបទទាក់ទង