Close

លោក Ancelotti ចាត់ទុក Napoli ជាក្រុមដ៏លំបាក់បំផុតនៃវគ្គចែកពូលសម្រាប់ Real Madrid នៅ UCL

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣ កីឡា
លោក Ancelotti ចាត់ទុក Napoli ជាក្រុមដ៏លំបាក់បំផុតនៃវគ្គចែកពូលសម្រាប់ Real Madrid នៅ UCL លោក Ancelotti ចាត់ទុក Napoli ជាក្រុមដ៏លំបាក់បំផុតនៃវគ្គចែកពូលសម្រាប់ Real Madrid នៅ UCL

(បាល់ទាត់)៖ គ្រូបង្វឹកក្រុមស្ដេចស Real Madrid លោក Carlo Ancelotti បាននិយាយមុនការប្រកួត Champions League របស់ពួកគេថា Real Madrid នឹងត្រូវលេងជាក្រុមល្អបំផុតមួយនៅក្នុងប្រទេសអ៊ីតាលី ដោយចាត់ទុកថា Napoli នឹងក្លាយជាការប្រកួតវគ្គចែកពូលដ៏លំបាកបំផុតរបស់ពួកគេ។

ក្រុមស្ដេចស Real Madrid បានចាប់ផ្តើមដំណើរស្វែងរកពានអឺរ៉ុបលើកទី១៥ របស់ពួកគេ ជាមួយនឹងការទទួលជ័យជម្នះ ១-០ លើក្រុម Union Berlin កាលពីខែមុន ខណៈដែលម្ចាស់ជើងឯកអ៊ីតាលី Napoli ដែលបច្ចុប្បន្ន កំពុងឈរនៅលេខ ៣ ក្នុងក្របខ័ណ្ឌ Serie A បានយកឈ្នះ ២-១ លើក្រុម Sporting Braga ។

ជំនួបដ៏តានតឹងនៅថ្ងៃអង្គារនេះ ប្រសិនបើក្រុមណាឈ្នះ នឹងឈរកំពូលតារាង។ ជុំវិញការប្រកួតនេះ លោក Ancelotti បានប្រាប់សន្និសីទសារព័ត៌មានថា៖«យើងនឹងលេងជាមួយក្រុមល្អបំផុតមួយនៅក្នុងប្រទេសអ៊ីតាលី។ ពួកគេធ្វើបានយ៉ាងល្អ កាលពីឆ្នាំមុន។ វានឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញបំផុតនៃវគ្គចែកពូលសម្រាប់ពួកយើង»។

គួរបញ្ជាក់ថា Real Madrid និង Napoli ជួបគ្នាលើកចុងក្រោយក្នុង Champions League ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ក្នុងរដូវកាល ២០១៦-១៧ នៅពេលដែលក្លឹបយក្សអេស្ប៉ាញមួយនេះ បានយកឈ្នះ Napoli ទាំងពីរជើង ក្នុងលទ្ធផល ៣-១៕

អត្ថបទទាក់ទង