Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ មិនមានការបង្កើតពន្ធថ្មីនោះទេ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ មិនមានការបង្កើតពន្ធថ្មីនោះទេ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ មិនមានការបង្កើតពន្ធថ្មីនោះទេ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ មិនមានការបង្កើតពន្ធថ្មីនោះទេបន្ទាប់ពីមហាជនមានការចាប់អារម្មណ៍ខ្លាំងលើវិស័យពន្ធដារ។

សម្តេចធិបតី បានគូសបញ្ជាក់ដូច្នេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០៩៩ នាក់ មកពីរោងចក្រ សហគ្រាសចំនួន ២២ នៅក្នុងខណ្ឌដង្កោ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ ថ្ងៃអង្គារទី៣ ខែតុលា ២០២៣។

អំឡុងពេលពិធីសំណេះសំណាលនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ អំពីគោលការណ៍ និងការគិតគូររបស់រាជរដ្ឋាភិបាលចំពោះវិស័យពន្ធដារ ដែលកំពុងត្រូវបានមហាជនមានការចាប់អារម្មណ៍។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់ថា ៖«រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ មិនមានការបង្កើតពន្ធថ្មីនោះទេ៖ ១) ពន្ធដែលមានស្រាប់ គឺមិនមានតំឡើងអត្រាពន្ធ, ២) នឹងដាក់ចេញនូវគោលការណ៍មួយចំនួនពាក់ព័ន្ធនឹងពន្ធដារ បន្ទាប់ពីកិច្ចប្រជុំជាមួយវិស័យឯកជននៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ និង ៣) រាជរដ្ឋាភិបាលបន្តគោលការណ៍ក្នុងការមិនយកពន្ធលើ៖ ដីកសិកម្ម ដីស្រែ ជាលក្ខណៈគ្រួសារ, ពន្ធនាំចូលសម្ភារៈកសិកម្ម, ពន្ធកសិផលកសិកម្ម, ពន្ធអចលនទ្រព្យ តម្លៃទាបជាង ២ម៉ឺន៥ពាន់ដុល្លារ, ពន្ធប្រថាប់ត្រា អចលនទ្រព្យ ទាបជាង ៧ម៉ឺនដុល្លារ, ពន្ធប្រថាប់ត្រាពី ឳពុកម្តាយ មកកូន, យាយតាមកចៅ ប្រពន្ធ និងប្តី សម្រាប់អំណោយ តែ ១ លើក និងមរតក, ពន្ធផ្លូវសម្រាប់ទោចក្រយានយន្ត និងការអនុញ្ញាតឱ្យម្ចាស់តូបអាជីវកម្មទាំងផ្សាររដ្ឋ និងឯកជនអាចមានសិទ្ធិក្នុងការផ្ទេរកម្មសិទ្ធិ»៕

អត្ថបទទាក់ទង