វៀតណាម ជាប្រទេសទី៥ ក្នុងតំបន់អាស៊ាន រកបានមេដាយមាស ក្នុង Asian Games នៅចិន
(Asian Games)៖ គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នេះប្រទេសវៀតណាម ជាប្រទេសទី៥ ហើយ ដែលរកបានមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកម្រិតទ្វីបអាស៊ី Asian Games 2022 ដែលធ្វើឡើងនៅទីក្រុង Hangzhou ប្រទេសចិន។
ប្រទេសតំបន់អាស៊ានទាំង៥ ដែលរកបានមេដាយមាស រួមមានដូចជា ប្រទេសថៃ ៦គ្រឿង, ឥណ្ឌូណេស៊ី ៣គ្រឿង, សិង្ហបុរី ២គ្រឿង, ប្រទេសម៉ាឡេស៊ី ២គ្រឿង និងវៀតណាម ចំនួន ១គ្រឿង។
ក្នុងនោះផងដែរ មកទល់ពេលនេះ ប្រទេសមកពីតំបន់អាស៊ាន មានប្រទេសចំនួន៨ ប៉ុណ្ណោះ ដែលរកបានមេដាយ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកម្រិតទ្វីបអាស៊ី Asian Games 2022 នេះ។ ប្រទេសតំបន់អាស៊ានទាំហ៨នោះរួមមាន៖ ថៃ, ឥណ្ឌូណេស៊ី, សិង្ហបុរី, ម៉ាឡេស៊ី, វៀតណាម, ប្រ៊ុយណេ, ហ្វីលីពីន និងឡាវ។
គិតត្រឹមម៉ោង ៩:០០នាទីព្រឹកថ្ងៃទី២៨ កញ្ញានេះ ប្រទេសចិនកំពុងឈរកំពូលតារាង នាមជាប្រទេសដែលដណ្ដើមបានមេដាយច្រើនជាងគេ សរុបចំនួន ១៦៧គ្រឿង មេដាយមាស ៩០គ្រឿង មេដាយប្រាក់ ៥១គ្រឿង និងមេដាយសំរឹទ្ធ ២៦គ្រឿង ខណ:កូរ៉េខាងត្បូង ឈរលេខ២ ឈ្នះមេដាយសរុបចំនួន ៨៦គ្រឿង មេដាយមាស ២៤គ្រឿង មេដាយប្រាក់ ២៣គ្រឿង និងមេដាយសំរឹទ្ធ ៣៩គ្រឿង ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាកម្រិតទ្វីបអាស៊ី Asian Games 2022 ប្រារព្ធឡើង ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ រហូងដល់នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុង Hangzhou ប្រទេសចិន ខណៈប្រទេសចូលរួមសរុបមានចំនួន ៤៥ប្រទេស៕