Close

តោះ! មកដឹងពីសមត្ថភាពគូប្រកួតរបស់ភ្នំពេញក្រោន ដែលត្រូវជួបថ្ងៃស្អែកនេះ!

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ កីឡា
តោះ! មកដឹងពីសមត្ថភាពគូប្រកួតរបស់ភ្នំពេញក្រោន ដែលត្រូវជួបថ្ងៃស្អែកនេះ! តោះ! មកដឹងពីសមត្ថភាពគូប្រកួតរបស់ភ្នំពេញក្រោន ដែលត្រូវជួបថ្ងៃស្អែកនេះ!

(បាល់ទាត់)៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន ដែលតំណាងឱ្យកម្ពុជា បានត្រូវធ្វើដំណើរទៅប្រកួតជាមួយក្រុម Cebu របស់ហ្វីលីពីន ក្នុងពានរង្វាន់ AFC CUP វគ្គសន្សំពិន្ទុ ជើងទី១ ក្នុងពូល F នាប្រទេសហ្វីលីពីន។

ទោះជាយ៉ាងណា មុនការប្រកួតមកដល់ ENN News សូមណែនាំអ្នកទាំងអស់គ្នា មកមើលពីសមត្ថភាពគូប្រកួតរបស់ភ្នំពេញក្រោន Cebu ទាំងអស់គ្នា៖
ក្លិបបាល់ទាត់ DYNAMIC HERB CEBU FC ឬហៅកាត់ថា CEBU FC ជាសមាជិក Philippine Football League ដោយស្ថិតនៅលេខ២ ក្នុងតារាងចំណាត់ថ្នាក់ហ្វីលីពីនលីគ ឆ្នាំ២០២២-២០២៣ ឆ្លងកាត់ការប្រកួត ២២ប្រកួត ឈ្នះ ១៥ ស្មើរ ៦ និងចាញ់១ លើក។

រដូវកាល ២០២២-២០២៣ ក្រុម CEBU FC សុតបញ្ចូលទីលើគូប្រកួតបានសរុប ៥២គ្រាប់ ហើយត្រូវបានគេសុតចូល ២៣គ្រាប់ ដូច្នេះពួកគេមានគ្រាប់បាល់ចំណេញ ២៩គ្រាប់ មាន ៥១ពិន្ទុ។

សម្រាប់ស្ថិតិ៥ប្រកួតចុងក្រោយរបស់ Cebu ពិតជាធ្វើបានល្អខ្លាំងមែនទែន ពោលគឺឈ្នះ៤ និង ស្មើរ១ មិនដែលចាញ់ ពោលគឺប្រកួត Cebu 0-0 Stallions, Cebu ២-0 UP, Manila Digger ១-៤ Cebu, Pilipinas Dragons ១-៨ Cebu និងចុងក្រោយ Cebu ២-១ Maharlika ។

ងាកមកមើលពីកីឡាករវិញ កីឡាករដែលមិនអាចមើលរំលងបាននោះគឺ ខ្សែប្រយុទ្ធសញ្ជាតិតួគីវ័យ ២០ឆ្នាំ គឺកីឡាករ Arda Cinkir ម្ចាស់អាវលេខ១៩ ដែលរូបគេគឺជា Top Score នៅក្នុងក្រុម ដោយរកបាន ៨គ្រាប់ ហើយក្នុងរដូវកាលនេះ។

គួរឱ្យបញ្ជាក់ថា ក្រុម CEBU FC នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមភ្នំពេញក្រោន របស់កម្ពុជា វេលាម៉ោង ៧:០០ នាទីយប់ (កម្ពុជា) នៅរាត្រីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នាកីឡដ្ឋាន RIZAL MEMORIAL SPORTS COMPLEX ប្រទេសហ្វីលីពីន៕

អត្ថបទទាក់ទង