Close

ក្រោយពីចាកចេញពី Man United ពេលនេះ David De Gea ទទួលបានការចាប់អារម្មណ៍ពីក្លឹប២ នៅ LALIGA

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ កីឡា
ក្រោយពីចាកចេញពី Man United ពេលនេះ David De Gea ទទួលបានការចាប់អារម្មណ៍ពីក្លឹប២ នៅ LALIGA ក្រោយពីចាកចេញពី Man United ពេលនេះ David De Gea ទទួលបានការចាប់អារម្មណ៍ពីក្លឹប២ នៅ LALIGA

(បាល់ទាត់)៖ អតីតអ្នកចាំទីរបស់ដៃទីមួយ របស់ក្រុមជម្រើសជាតិអេស្ប៉ាញ កីឡាករ David De Gea អាចនឹងវិលត្រលប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ បន្ទាប់ពី Real Betis និង Valencia បានបង្ហាញចំណាប់អារម្មណ៍ចង់បានមកចូលរួមក្រុម។

ជាការពិតណាស់ David De Gea បានចាកចេញពីក្លឹប Manchester United នៅរដូវក្តៅនេះ ក្រោយចំណាយពេល ១២ឆ្នាំ នៅ Old Trafford បន្ទាប់ពីអ្នកចាត់ការទូទៅលោក Erik Ten Hag បានអះអាងថា លោកមិនអាចធានានូវជម្រើស១១នាក់របស់រូបគេបានឡើយ ខណៈក្លឹប Man utd កំពុងព្យាយាមកាត់បន្ថយការចំណាយលើប្រាក់ឈ្នួលកីឡាករផងដែរ។

ក្រោយការចាកចេញរបស់ De Gea ក្លឹបបិសាចក្រហម បែរជាចំណាយលុយ ៤៧លានផោន ចុះកុងត្រាលើអ្នកចាំទី Andre Onana របស់ Inter Milan ទៅវិញ។
បន្ទាប់ពីចាកចេញពីបិសាចក្រហម De Gea គឺបានផ្សារភ្ជាប់នឹងការផ្ទេរទៅកាន់ ក្លឹបនៅអឺរ៉ុបធំៗដូចជា Bayern, Real Madrid និង Inter Milan។ ប៉ុន្តែយ៉ាងណាមិញ មកទល់ពេលនេះ De gea នៅតែមិនអាចរកក្លឹបថ្មីបានឡើយ ខណៈទីផ្សារដោះដូរកីឡាករត្រូវបានបិទទៅហើយ។

យ៉ាងណាមិញរបាយការណ៍ចុងក្រោយ បានចុះផ្សាយថា de Gea អាចនឹងវិលត្រលប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ ហើយបើយោងទៅតាម Fichajes បានចុះផ្សាយថា Real Betis បានបង្ហាញចំណាប់អារម្មណ៍ពួកគេលើអតីតអ្នកចាំទី Man Utd ដៃស្អិតរូបនេះ។ របាយការណ៍ក៏បានអះអាងផងដែរថា ក្លិប Valencia ក៏កំពុងចាប់អារម្មណ៍ផងដែរ។

មិនតែប៉ុណ្ណោះ វាក៏ត្រូវបានអះអាង ដោយ Fichajes ថា De Gea កំពុងថ្លឹងថ្លែងការផ្តល់ជូនទាំងនេះ ដើម្បីត្រលប់ទៅប្រទេសកំណើតរបស់គាត់ ដើម្បីលេងនៅក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញវិញ។

គួរបញ្ជាក់ថា កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានឈ្នះពានរង្វាន់ស្រោមដៃមាសរបស់ Premier League ក្នុងឆ្នាំ ២០២២-២៣ បន្ទាប់ពីបានរក្សា Clean Sheet ចំនួន ១៧ដង ក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស៕

អត្ថបទទាក់ទង