Close

សរុបលទ្ធផល ការប្រកួត Cambodian Premier League សប្ដាហ៍ទី៥

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ កីឡា
សរុបលទ្ធផល ការប្រកួត Cambodian Premier League សប្ដាហ៍ទី៥ សរុបលទ្ធផល ការប្រកួត Cambodian Premier League សប្ដាហ៍ទី៥

(បាល់ទាត់)៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ឬ Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានបញ្ចប់សប្តាហ៍ទី៥ ហើយ កាលេពីរាត្រីថ្ងៃអាទិត្យ ទី១៧ ខែកញ្ញានេះ ក្នុងនោះ ព្រះខ័នរាជស្វាយរៀង បន្តឈ្នះ ៥ប្រកួតជាប់គ្នា ឈរកំពូលតារាង ខណៈភ្នំពេញក្រោន ឡើងមកឈរលេខ២។

គិតត្រឹមសប្ដាហ៍ទី៥នេះ គេសង្កេតឃើញថា ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz ជាក្រុមតែមួយគត់ដែលមិនទាន់ស្គាល់ពាក្យថាចាញ់ និងបន្តកំណត់ត្រាឈ្នះ ទាំង ៥ប្រកួត ខណៈក្រុមគីរីវង្សសុខសែនជ័យ ក្រោមការដឹកនាំដោយលោក សាប៊ូន វិនតា មិនទាន់ស្គាល់រស់ជាតិឈ្នះឡើយ ពោលគឺចាញ់៤ ស្មើ១។

 ខាងក្រោមនេះ ជាលទ្ធផល ការប្រកួតកាលពីថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣
-ព្រៃវែង ០-៣ Tiffy Army នៅកីឡដ្ឋានខេត្តព្រៃវែង
-ស្វាយរៀង ៥-២ អង្គរថាយហ្គឺ នៅកីឡដ្ឋានខេត្តស្វាយរៀង។

 ខាងក្រោមនេះ ជាលទ្ធផល ការប្រកួតកាលពីថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣៖
-អាយ អេស អាយ ដង្កោសែនជ័យ ១-១ ណាហ្គាវើលដ៍ នៅកីឡដ្ឋាន AIA, KMH Park
-បឹងកេត ២-០ គិរីវង់សុខសែនជ័យ នៅពហុកីឡាដ្ឋានជាតិ
-វិសាខា ០-១ ភ្នំពេញក្រោន នៅកីឡដ្ឋានព្រីនស៍។

 តារាងពិន្ទុ Cambodian Premier League គិតត្រឹមសប្តាហ៍ទី៥
១ ព្រះខ័នរាជស្វាយរៀង ១២ពិន្ទុ
២ ភ្នំពេញក្រោន ១២ពិន្ទុ
៣ បឹងកេត ១០ពិន្ទុ
៤ វិសាខា ៩ពិន្ទុ
៥ Tiffy Army ៧ពិន្ទុ
៦ ព្រៃវែង ៧ពិន្ទុ
៧ ណាហ្គាវើលដ៍ ៤ពិន្ទុ
៨ អាយ អេស អាយ ដង្កោសែនជ័យ ៤ពិន្ទុ
៩ អង្គរថាយហ្គឺ ៣ពិន្ទុ
១០ គិរីវង់សុខសែនជ័យ ១ពិន្ទុ៕

អត្ថបទទាក់ទង