Close

ខ្សែប្រយុទ្ធរបស់ភ្នំពេញក្រោន Andres Nieto ដាក់គោលដៅឈ្នះពាន AFC Cup និងលីគកំពូលកម្ពុជា ក្នុងរដូវកាលនេះ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ កីឡា
ខ្សែប្រយុទ្ធរបស់ភ្នំពេញក្រោន Andres Nieto ដាក់គោលដៅឈ្នះពាន AFC Cup និងលីគកំពូលកម្ពុជា ក្នុងរដូវកាលនេះ ខ្សែប្រយុទ្ធរបស់ភ្នំពេញក្រោន Andres Nieto ដាក់គោលដៅឈ្នះពាន AFC Cup និងលីគកំពូលកម្ពុជា ក្នុងរដូវកាលនេះ

(បាល់ទាត់)៖ ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន កីឡាករ Andres Nieto សញ្ជាតិកូឡុំប៊ី បានដាក់គោលដៅក្នុងការឈ្នះពានរង្វាន់ AFC Cup និងលីគកំពូលកម្ពុជា សម្រាប់រដូវកាល ២០២៣-២៤។ នេះបើយោងតាមការបង្ហោះរបស់ក្លិបសឹងក្រហមភ្នំពេញក្រោន។

កីឡាករ Andres Nieto បាននិយាយប្រាប់ទៅកាន់ក្លិបយ៉ាងដូច្នេះថា៖«ជាការពិតណាស់ ខ្ញុំមានភាពរីករាយជាមួយនឹងការបង្ហាញថ្មីៗនេះ ហើយក៏ដូចជាការជួយក្លិបទទួលបានរបស់សំខាន់ៗ។ គ្រប់រដូវកាលដែលនៅជាមួយក្លិបខ្ញុំតែងតែបង្ហាញការលេងល្អ ហើយខ្ញុំតែងតែព្យាយាមឲ្យអស់លទ្ធភាព ដែលនេះគឺជាគន្លឹះចាក់ចេញពី Comfort zone»។

កីឡាករកំពស់ ១.៧៨ម៉ែត្ររូបនេះ បានបញ្ជាក់បន្ថែមថា៖«ខ្ញុំមិនទាន់ដល់ចំនុចកំពូលរបស់ខ្ញុំទេ! ខ្ញុំនៅមានគោលដៅជាច្រើនទៀត ខ្ញុំចង់ឈ្នះពានរង្វាន់ AFC Cup ពានរង្វាន់សម្តេច ហ៊ុន សែន និងពានរង្វាន់លីគកំពូល ម្តងទៀត»។

គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមសឹងក្រហមភ្នំពេញក្រោន នឹងត្រូវប្រកួតជាមួយ ក្រុមសេះមាសវិសាខា វេលាម៉ោង ៦:០០នាទីល្ងាច នៃពានរង្វាន់ CPL សប្តាហ៍៥។
សម្រាប់ការប្រកួត AFC Cup វិញ ភ្នំពេញក្រោន នឹងត្រូវចេញដំណើរទៅប្រកួតជាមួយក្រុម Cebu របស់ហ្វីលីពីន នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងវគ្គចែកពូល ហើយបន្ទាប់មកត្រូវជួបក្រុម Shan United នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣៕

អត្ថបទទាក់ទង