Close

Paul Pogba ប្រឈមមុខនឹងការពិន័យមិនឱ្យពាក់ព័ន្ធនឹងបាល់ទាត់ពី ២ ទៅ ៤ឆ្នាំ ក្រោយរកឃើញសារធាតុហាមឃាត់

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ កីឡា
Paul Pogba ប្រឈមមុខនឹងការពិន័យមិនឱ្យពាក់ព័ន្ធនឹងបាល់ទាត់ពី ២ ទៅ ៤ឆ្នាំ ក្រោយរកឃើញសារធាតុហាមឃាត់ Paul Pogba ប្រឈមមុខនឹងការពិន័យមិនឱ្យពាក់ព័ន្ធនឹងបាល់ទាត់ពី ២ ទៅ ៤ឆ្នាំ ក្រោយរកឃើញសារធាតុហាមឃាត់

(បាល់ទាត់)៖ ខ្សែបម្រើរបស់ក្លឹបសេះបង្កង់ Juventus និងក្រុមជម្រើសជាតិបារាំង កីឡាករ Paul Pogba អាចប្រឈមមុខនឹងការពិន័យមិនឱ្យពាក់ព័ន្ធនឹងបាល់ទាត់ពី ២ ទៅ ៤ ឆ្នាំ ក្រោយធ្វើតេស្តរកឃើញសារធាតុហាមឃាត់ក្នុងខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Sky Sport។

ភ្នាក់ងារប្រឆាំងគ្រឿងញៀនជាតិរបស់អ៊ីតាលី (Nado) បានអះអាងថា អតីតកីឡាករបិសាចក្រហម Manchester United រូបនេះ ត្រូវបានធ្វើតេស្ត និងរកឃើញជាមួយនឹងកម្រិតអ័រម៉ូន មួយប្រទេសដែលមានឈ្មោះថា Testosterone បន្ទាប់ពី Juventus បានយកឈ្នះ ៣-០ លើក្រុម Udinese កាលពីថ្ងៃខែមុន។ អ័រម៉ូន Testosterone គឺជាអរម៉ូនមួយប្រភេទ ដែលជួយបង្កើនកំលាំង និងការស៊ូទ្រាំរបស់អត្តពលិក។

មែននទែនទៅ កីឡាករវ័យ ៣០ឆ្នាំ គ្រាន់តែជាកីឡាករបម្រុងប៉ុណ្ណោះ ហើយរូបគេមិនត្រូវបានប្ដូរចូលលេងនោះឡើយ ប៉ុន្តែត្រូវបានជ្រើសរើសដោយចៃដន្យ សម្រាប់ការធ្វើតេស្តរកសារធាតុហាមឃាត់ក្រោយការប្រកួត។

Pogba មានពេល ៣ ថ្ងៃ ដើម្បីធ្វើតេស្តឡើងវិញ ដើម្បីវិភាគបកស្រាយលទ្ធផលទៅកាន់ Nado វិញ។ ប៉ុន្តែប្រសិនបើរកឃើញថា មានពិរុទ្ធពីបទប្រើប្រាស់សារធាតុហាមឃាត់មែននោះ អតីតខ្សែបម្រើក្រុមបិសាចក្រហមរូបនេះ អាចប្រឈមមុខនឹងការពិន័យមិនឱ្យពាក់ព័ន្ធនឹងបាល់ទាត់ពី ២ ទៅ ៤ឆ្នាំ។

គួររំលឹកថា Paul Pogba បានត្រលប់មកកាន់មកកាន់ទីក្រុង Turin វិញ កាលពីខែកក្កដា ឆ្នាំ ២០២២ ជាមួយនឹងកិច្ចសន្យា ៤ឆ្នាំ ក្រោយចាកចេញពី Manchester United ជាលើកទី២៕

អត្ថបទទាក់ទង