IMF៖ សេដ្ឋកិច្ចពិភពលោកនឹងបន្តធ្លាក់ចុះខ្លាំង ដោយសារតែ «ការកើនឡើងអត្រាការប្រាក់ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននៅតែបន្ត
បរទេស ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងកាលពីថ្ងៃចន្ទម្សិលមិញនេះថា សេដ្ឋកិច្ចពិភពលោកនឹងចុះខ្សោយនៅឆ្នាំនេះ ដោយសារការកើនឡើងអត្រាការប្រាក់ និងការអូសបន្លាយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ។
IFM បានលើកឡើងថា «ឥឡូវនេះ ខ្លួនរំពឹងថាកំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះដល់ ២.៩ភាគរយក្នុងឆ្នាំ២០២៣ ខណ:ដែលការព្យាករណ៍កាលពីខែតុលាកន្លងទៅមានត្រឹមតែ ២.៧ភាគរយប៉ុណ្ណោះ។
លោក Pierre-Olivier Gourinchas នាយកស្រាវជ្រាវរបស់ IMF បានសរសេរនៅក្នុងប្លុកមួយថា «ទស្សនវិស័យមានភាពអាប់អួរតិចជាងការព្យាករណ៍កាលពីខែតុលារបស់យើង ហើយអាចតំណាងឱ្យចំណុចរបត់មួយ ជាមួយនឹងអតិផរណាធ្លាក់ចុះ» ។
IMF បាន សង្កត់ ធ្ងន់ ថា កំណើន សេដ្ឋកិច្ច នៅ ឆ្នាំ នេះ នឹង នៅ តែ ទន់ ខ្សោយ បើធៀបទៅនឹង ស្តង់ដារ ប្រវត្តិសាស្ត្រ (ចន្លោះឆ្នាំ ២០០០ និង ២០១៩ ជាមធ្យមប្រចាំឆ្នាំគឺ ៣.៨ភាគរយ)។
ធនាគារកណ្តាលនឹងត្រូវបន្តយុទ្ធនាការរបស់ពួកគេ ដើម្បីកាត់បន្ថយអតិផរណាខ្ពស់ជាច្រើនទសវត្សរ៍ដែលនឹងបណ្តាលឱ្យមានការថយចុះនៃសកម្មភាពសេដ្ឋកិច្ច។ IMF បានព្យាករណ៍ថា ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនចំនួន៩ ក្នុងចំណោម ១០ប្រទេស ទំនងជានឹងធ្លាក់ចុះ។
នៅសហរដ្ឋអាមេរិក កំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងថយចុះមកដល់ ១.៤ភាគរយក្នុងឆ្នាំ២០២៣ ខណ:ដែលសេដ្ឋកិច្ចរបស់បណ្ដាប្រទេសនៃតំបន់អឺរ៉ុបវិញ មានភាពរឹងមាំគួរឱ្យភ្ញាក់ផ្អើល ទោះបីជាបានជួបវិបត្តិថាមពលក្នុងតំបន់ក៏ដោយ ហើយត្រូវបានគេព្យាករណ៍ថានឹងឃើញកំណើនក្នុងចំណោមប្រទេសទាំង២០ ដែលប្រើប្រាស់ប្រាក់អឺរ៉ូធ្លាក់ចុះពី ៣.៥ភាគរយ ទៅ ០.៧ភាគរយ ។
ចក្រភពអង់គ្លេសត្រូវបានគេរំពឹងថានឹងជួបប្រទះការធ្លាក់ចុះ ០.៦ភាគរយ ដែលជាប្រទេសតែមួយគត់ក្នុងចំណោម ៧ ដែលត្រូវបានព្យាករណ៍ថា សេដ្ឋកិច្ចនឹងធ្លាក់ចុះនៅឆ្នាំនេះ។
យ៉ាងណា ក៏ដោយ IMF ក៏បានរំពឹងដែរថា វានឹងមានការផ្លាស់ប្ដូរចំពោះកំណើនសេដ្ឋកិច្ចសកល ដោយសារតែការបើកប្រទេសឡើងវិញរបស់ ចិន ដែល ជាទីផ្សារចម្បងក្នុងការធ្វើឲ្យ សេដ្ឋកិច្ចពិភពលោក និងបណ្ដាប្រទេសមួយចំនួនមានដង្ហើមសេដ្ឋកិច្ចឡើងវិញ៕