Close

សហគមន៍នេសាទការពារព្រៃលិចទឹកបឹងរាំង ទទួលជំនួយឥតសំណង ៣ម៉ឺនដុល្លារ សម្រាប់វិនិយោគលើបែចិញ្ចឹមត្រីឆ្ពុង ១៣៨

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ
សហគមន៍នេសាទការពារព្រៃលិចទឹកបឹងរាំង ទទួលជំនួយឥតសំណង ៣ម៉ឺនដុល្លារ សម្រាប់វិនិយោគលើបែចិញ្ចឹមត្រីឆ្ពុង ១៣៨ សហគមន៍នេសាទការពារព្រៃលិចទឹកបឹងរាំង ទទួលជំនួយឥតសំណង ៣ម៉ឺនដុល្លារ សម្រាប់វិនិយោគលើបែចិញ្ចឹមត្រីឆ្ពុង ១៣៨

ព្រះសីហនុ៖ សហគមន៍នេសាទការពារព្រៃលិចទឹកបឹងរាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទទួលបានជំនួយឥតសំណងចំនួនប្រមាណ ៣មុឺនដុល្លារ សម្រាប់ប្រើប្រាស់វិនិយោគលើបែចិញ្ចឹមត្រីឆ្ពុងចំនួន១៣៨បែ ដែលនឹងបង្កើនសមត្ថភាពឱ្យសហគមន៍អាចពង្រីកផលិតកម្មត្រីឆ្ពុង ក្នុងបរិមាណជាមធ្យម ៥០តោន/ឆ្នាំ។

បើតាម លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថាជំនួយឥតសំណងចំនួនប្រមាណ ៣មុឺនដុល្លារ ទទួលបានមកពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)នៃក្រសួងកសិកម្ម ដើម្បីជាទុនបដិភាគចំនួន៤០%ជូនដល់សហគមន៍។

សហគមន៍នេសាទការពារព្រៃលិចទឹកបឹងរាំង ទទួលជំនួយឥតសំណង៣ម៉ឺនដុល្លារ សម្រាប់វិនិយោគលើបែចិញ្ចឹមត្រីឆ្ពុង ១៣៨

លោក បញ្ជាក់ទៀតថា«សហគមន៍នេះគឺជាសហគមន៍វារីវប្បកម្មដំបូងគេ ដែលត្រូវបានគាំទ្រដោយគម្រោងពិពិធកម្ម ហើយក្រុមការងារក៏កំពុងសិក្សាពិនិត្យលទ្ធភាពប្រែក្លាយសហគមន៍នេះឱ្យទៅជាសហគមន៍កសិកម្មទំនើបសម្រាប់ការធ្វើវារីវប្បកម្មផងដែរ ដោយផ្តោតលើការផ្គត់ផ្គង់ធាតុចូលរួមគ្នា និងការលក់លក់គ្នាក្រោមកិច្ចសន្យាទីផ្សារតែមួយផងដែរ»៕

សហគមន៍នេសាទការពារព្រៃលិចទឹកបឹងរាំង ទទួលជំនួយឥតសំណង៣ម៉ឺនដុល្លារ សម្រាប់វិនិយោគលើបែចិញ្ចឹមត្រីឆ្ពុង ១៣៨