វៀតណាម បញ្ជេញបញ្ជីឈ្មោះកីឡាករ ២៣នាក់ចុងក្រោយសម្រាប់ការប្រកួតវគ្គជម្រុះ AFC U23 ASIAN CUP 2024
សហព័ន្ធកីឡាបាល់ទាត់វៀតណាម ហៅកាត់ថា VFF បានប្រកាសបញ្ជីឈ្មោះកីឡាករជម្រើសជាតិអាយុក្រោម ២៣ឆ្នាំ ចំនួន ២៣ នាក់ចុងក្រោយ សម្រាប់ការប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup 2024 ។
ក្នុងចំណោមកីឡាករទាំង២៣នាក់ខាងលើគេសង្កេតឃើញថា មានអាយុជាមធ្យម ២០ឆ្នាំ ក្នុងនោះមានកីឡាករចំនួន ១១នាក់មានអាយុក្រោម២១ឆ្នាំ, កីឡាករ ៧នាក់ ធ្លាប់លេងពានរង្វាន់ AFF U23 Championship 2023 និងមិនមានកីឡាករណាម្នាក់លេងនៅក្រៅប្រទេសនោះទេ។ ចំណែកកីឡាករ Xuan Tien ដែលជា Top Scorer នៅ AFF U23 Championship 2023 និងអ្នកចាំទីល្អបំផុតប្រចាំព្រឹត្តិការណ៍នេះ ក៏មិនមានវត្តមានចូលរួមដែរ។
ខាងក្រោមនេះ ជាកីឡាករទាំង ២៣នាក់ ៖
🔸 អ្នកចាំទី:
• Nguyen Van Viet
• Cao Van Binh
• Doan Huy Hoang
🔸 ខ្សែការពារ:
• Tran Quang Thinh
• Nguyen Duc Anh
• Ho Van Cuong
• Nguyen Hong Phuc
• Phan Tuan Tai
• Luong Duy Cuong
• Nguyen Ngoc Thang
• Vo Minh Trong
🔸 ខ្សែបម្រើ:
• Le Van Do
• Hoang Van Toan
• Nguyen Huu Nam
• Vo Hoang Minh Khoa
• Khuat Van Khang
• Nguyen Thai Son
• Nguyen Dinh Bac
• Le Quoc Nhat Nam
• Nguyen Duc Phu
🔸 ខ្សែប្រយុទ្ធ :
• Nguyen Van Tung
• Nguyen Thanh Nhan
• Bui Vi Hao។
គួរបញ្ជាក់ថា ការប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup 2024នេះ ក្រុមជំ្រើសជាតិវៀតណាមស្ថិតនៅពូល C ជាមួយ សុង្ហបុរី យេម៉ែន និងកោះហ្គាំ។ វៀតណាម នឹងប្រកួតបើកឆាកទល់នឹងកោះហ្គាំ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ប្រកួតបន្ទាប់នឹងត្រូវជួបជាមួយ យេម៉ែន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ និងចុងក្រោយនឹងត្រូវជួបសិង្ហបុរី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣៕