Close

ទីបំផុត ! សៀង ចន្ធា រកបានគ្រាប់ដំបូងរបស់ខ្លួន ខណៈ Al Shahaniya លត់ក្រុម Muaither SC ៧-០ ពានរង្វាន់ Qatar Cup

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣ កីឡា
ទីបំផុត ! សៀង ចន្ធា រកបានគ្រាប់ដំបូងរបស់ខ្លួន ខណៈ Al Shahaniya លត់ក្រុម Muaither SC ៧-០ ពានរង្វាន់ Qatar Cup ទីបំផុត ! សៀង ចន្ធា រកបានគ្រាប់ដំបូងរបស់ខ្លួន ខណៈ Al Shahaniya លត់ក្រុម Muaither SC ៧-០ ពានរង្វាន់ Qatar Cup

នៅទីបំផុត! កីឡាករវ័យក្មេងរបស់កម្ពុជា សៀង ចន្ធា រកបានគ្រាប់បាល់ផ្លូវការណ៍ជាលើកដំបូងរបស់ខ្លួន ជាមួយក្លិប Al Shahaniya របស់អារ៉ាប់ មុនធ្វើដំណើរមកកាន់ប្រទេសកម្ពុជាវិញ ដើម្បីជួក្រុមជម្រើសជាតិឈុតធំប្រកួតមិត្តភាពជាមួយ ហុងកុង និងម៉ាកាវ។

ក្រុម Al Shahaniya SC សមាជិកលីគលំដាប់ទី២ របស់ប្រទេសកាតា ក្រោមការដឹកនាំរបស់លោក Saeid Younesi គ្រូបង្វឹកជនជាតិអ៊ីរ៉ង់ បានលត់ក្រុម Muaither SC ក្នុងលទ្ធផល ៧-០ នៃពានរង្វាន់ Qatar Cup ឆ្នាំ២០២៣ ជុំទី១ កាលពីថ្ងៃទី៣ ខែកញ្ញា។

គេសង្កេតឃើញថា ក្នុងជ័យជម្នះ ៧-០ របស់ក្លិបបាល់ទាត់ Al Shahaniya SC ខ្សែប្រយុទ្ធវ័យក្មេងរបស់កម្ពុជា សៀង ចន្ធា ឬ Golden Boy បានប្តូរចូលនៅតង់ទី២ នាទី៥៥’ ដោយបង្ហាញខ្លួនបាន ៣៥នាទី និងរកបាន ១គ្រាប់។ នេះបើតាមការបញ្ជាក់របស់លោក បែ មករា អគ្គលេខាធិការក្លិបបាល់ទាត់បឹងកេត។

គួររំលឹកថា កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ សៀង ចន្ធា បានផ្លាស់ទៅចូលរួមជាមួយក្រុម Al Shahaniya SC ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិបបឹងកេត ចំនួន ១រដូវកាល៕

អត្ថបទទាក់ទង