Close

ក្រសួងវប្បធម៌ និងជួសជុលកុលាលភាជន៍នៅសារមន្ទីរខេត្តបន្ទាយមានជ័យ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងវប្បធម៌ និងជួសជុលកុលាលភាជន៍នៅសារមន្ទីរខេត្តបន្ទាយមានជ័យ ក្រសួងវប្បធម៌ និងជួសជុលកុលាលភាជន៍នៅសារមន្ទីរខេត្តបន្ទាយមានជ័យ

ភ្នំពេញ : នាយកដ្ឋានបុរាណវិទ្យានៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នឹងជួសជុលកុលាលភាជន៍នៅសារមន្ទីរខេត្តបន្ទាយមានជ័យ។

លោក ទេព សុខា ប្រធានការិយាល័យវិភាគ និងពិសោធន៍នៃនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យាបានឲ្យដឹងថា លោកកំពុងអភិរក្ស និងជួសជុលកុលាលភាជន៍នៅសារមន្ទីរខេត្តបន្ទាយមានជ័យ និងស្វាយចេក ព្រមទាំងបណ្តុះបណ្តាលមន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។

លោកបន្តថា គម្រោងជួសជុល និងអភិរក្សកុលាលភាជន៍នេះមានរយ:ពេល ១២ខែ ដោយទទួលបានជំនួយឧបត្ថម្ភថវិកា ពីលោកស្រីបណ្ឌិត Lisa Sardegna តាមរយៈមូលនិធិ Global Heritage Funds។

សូមបញ្ជាក់ថា នាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា ធ្លាប់បានជួសជុលនិងអភិរក្សកុលាលភាជន៍នៅសារមន្ទីរបន្ទាយមានជ័យ ចំនួន៨៧១ រួចមកហើយនៅក្នុងឆ្នាំ២០២២ ក្រោមជំនួយឧបត្ថម្ភពីមូលនិធិខាងលើ៕

អត្ថបទទាក់ទង