Close

តោះ ! មកស្គាល់កីឡាករខ្មែរដែលរកបានគ្រាប់បាល់ច្រើនជាងគេ គិតត្រឹមសប្ដាហ៍ទី៤

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ កីឡា
តោះ ! មកស្គាល់កីឡាករខ្មែរដែលរកបានគ្រាប់បាល់ច្រើនជាងគេ គិតត្រឹមសប្ដាហ៍ទី៤ តោះ ! មកស្គាល់កីឡាករខ្មែរដែលរកបានគ្រាប់បាល់ច្រើនជាងគេ គិតត្រឹមសប្ដាហ៍ទី៤

គិតមកទល់ពេលនេះ ការប្រកួតលីគកំពូលកម្ពុជា ឬ Cambodian Premiere League រដូវកាល ២០២៣-២៤ បានបញ្ចប់សប្ដាហ៍ទី៤ ហើយដោយក្នុងនោះ ក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង ដោយឈ្នះទាំង៤ប្រកួត។

បើគិតត្រឹម៤ប្រកួតដំបូងនេះ ខ្សែប្រយុទ្ធរបស់ក្លិបព្រះខ័នរាជស្វាយរៀង កីឡាករ Macus Haber កំពុងឈរក្នុងកំពូលតារាងក្នុងនាមជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ (Top Scorers) ដោយស៊ុតបញ្ជូលទីបាន ៦គ្រាប់ ខណៈខ្សែប្រយុទ្ធរបស់ក្លិបភ្នំពេញក្រោន កីឡាករ Andre Neito និងកីឡាករ Oliveira Bastos Jonata ឈរលេខ២ មាន ៥គ្រាប់ដូចគ្នា។

ខាងក្រោមនេះគឺជាកីឡាករខ្មែរទាំង៥រូប រកបានគ្រាប់បាល់បានច្រើនជាងគេ៖

១ កីឡាករ ចាន់ វឌ្ឃនាកា របស់ក្លិបបាល់ទាត់បឹងកេត រកបាន ២គ្រាប់

២ កីឡាករ ថា គ្រីយ៉ា របស់ក្លិបបាល់ទាត់ព្រៃវែងត រកបាន ២គ្រាប់

៣ កីឡាករ ស៊ិន សុផាណាត់ របស់ក្លិបបាល់ទាត់វិសាខា រកបាន ២គ្រាប់

៤ កីឡាករ ផាន សុផេង របស់ក្លិបបាល់ទាត់ព្រៃវែង រកបាន ២គ្រាប់

៥ កីឡាករ ចន្ថា ចន្ធាកា របស់ក្លិបបាល់ទាត់បឹងកេត រកបាន ២គ្រាប់៕

អត្ថបទទាក់ទង