Close

Rodri ស៊ុតគ្រាប់បាល់ចុងម៉ោង ជួយ Man City ឡើងឈរកំពូលតារាង Premier League

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ កីឡា
Rodri ស៊ុតគ្រាប់បាល់ចុងម៉ោង ជួយ Man City ឡើងឈរកំពូលតារាង Premier League Rodri ស៊ុតគ្រាប់បាល់ចុងម៉ោង ជួយ Man City ឡើងឈរកំពូលតារាង Premier League

ក្រុមមេឃខៀវ Manchester City បានឡើងទៅកាន់កំពូលតារាង Premier League បណ្ដោះអាសន្ន ជាមួយនឹងជ័យជម្នះ ២-១ នៅលើទឹកដីក្រុម Sheffield United កាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពី Rodri រកបានគ្រាប់បាល់ជ័យជម្នះនៅនាទីទី៨៨ ដើម្បីធានាបានជ័យជម្នះជាលើកទី៣ ក្នុងរដូវកាលនេះ។

ក្នុងការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Bramall Lane ក្រុមភ្ញៀវ Man city មានឱកាសស៊ុតគ្រាប់បាល់នាំមុខនៅនាទី៣៧ ដោយបាល់ប៉េណាល់ទី ប៉ុន្តែខ្សែប្រយុទ្ធ Earling Halland បានធ្វើឲ្យខកខានដោយស៊ុតទៅបុកនឹងបង្គោលទី។
ប៉ុន្តែកីឡាករសញ្ជាតិន័រវេសរូបនេះ បានស្ដារមុខមាត់មកវិញ ដោយតែស៊ុតបញ្ចូលទីនៅនាទី៦៣  បន្ទាប់ពីមានការបញ្ជូនបាល់យ៉ាងល្អពី Jack Grealish ។ ក្រុមភ្ញៀវសប្បាយចិត្តបានតែប៉ុន្មាននាទីប៉ុណ្ណោះ ពោលគឺនៅនាទី៨៥ ក្រុម Sheffield United បានតាមស្មើវិញ ដោយកីឡាករ Jayden Bogle ។

ការប្រកួតជិតនឹងបញ្ចប់ទៅហើយ ពោលគឺនៅនាទីទី៨៨ ខ្សែបម្រើការពាររបស់ Man City បានស៊ុតគ្រាប់បាល់ជ័យជំនះ ធានា ៣ពិន្ទុ ដែលជួយឲ្យក្រុមមេឃខៀវ មាន ៩ពិន្ទុពេញ ឡើងឈរកំពូលតារាង Premier League បណ្ដោះអាសន្ន ។

គួរបញ្ជាក់ថា គិតត្រឹម ៣ប្រកួតដំបូងនេះ Man City ឈរកំពូលតារាងមាន ៩ពិន្ទុ តាមពីក្រោយដោយ West Ham Spurs Liverpool និង Arsenal មាន ៧ពិន្ទុស្មើគ្នា ខណៈ Brighton, Aston villa និង Man United មាន ៦ពិន្ទុស្មើគ្នា៕

អត្ថបទទាក់ទង