Close

មហាអំណាចយោធាទាំង១០ក្នុងឆ្នាំ២០២៣នេះមានអាស៊ី៣ប្រទេសស្ថិតនៅក្នុងបញ្ជី

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
មហាអំណាចយោធាទាំង១០ក្នុងឆ្នាំ២០២៣នេះមានអាស៊ី៣ប្រទេសស្ថិតនៅក្នុងបញ្ជី មហាអំណាចយោធាទាំង១០ក្នុងឆ្នាំ២០២៣នេះមានអាស៊ី៣ប្រទេសស្ថិតនៅក្នុងបញ្ជី

បរទេស ៖ ស្ថានភាពនៃការសម្ញែងសព្វាវុធដាក់គ្នាមានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស មានទាំងការព្រមានប្រើប្រាស់អាវុធប្រល័យលោកពីសំណាក់រុស្ស៊ីផងដែរនៅក្នុងបញ្ហាជម្លោះជាមួយនឹងអ៊ុយក្រែន។

រុស្ស៊ី សម្រេចដាក់ពង្រាយនុយក្លេអ៊ែរនៅក្នុងប្រទេសបេឡារូស ខណៈដែលអាមេរិកព្រមានថានឹងដាក់ពង្រាយអាវុធរបស់ខ្លួនដូចគ្នានេះនៅប៉ូឡូញគឺជាព្រឹត្តិការណ៍ដែលមិនធ្លាប់កើតមានឡើយនៅប៉ុន្មានទសវត្សរ៍ចុងក្រោយដោយសារតែកន្លងមកមហាអំណាចរុស្ស៊ី និងអាមេរិកគឺត្រូវបានរារាំងដោយសន្ធិសញ្ញាហាមប្រើប្រាស់អាវុធប្រល័យលោក NEW Start treaty ប៉ុន្តែអាមេរិកបានសម្រេចដកខ្លួនចេញកាលពីឆ្នាំ២០២១កន្លងទៅនេះ។

ឆ្នាំ២០២៣នេះ បញ្ជីមហាអំណាចយោធាទាំង៣៥ត្រូវបានបង្ហាញជាផ្លូវការដោយ The Healthy George ដែលការគណនាត្រូវបានធ្វើឡើងតាមរយៈការបូកបញ្ជូលទាំងចំនួនយោធារហូតទៅដល់រថក្រោះ, យន្តហោះចម្បាំង និងមីស៊ីល ព្រមទាំងកម្រិតគុណភាពនៃបច្ចេកវិទ្យាអាវុធផងដែរ។

ប្រទេសទាំង១០ដែលស្ថិតនៅក្នុងកំពូលតារាងនៃបញ្ជីប្រទេសមានអំណាចយោធាខ្លាំងក្លាជាងគេបំផុតគេសង្កេតឃើញថាក្នុងនោះមានប្រទេសអាស៊ីចំនួន៣ រួមមានដូចជា ឥណ្ឌា, ជប៉ុន និងចិន។

ចាប់រាប់ពីលេខ១០ក្នុងបញ្ជីគឺប្រទេសអេហ្ស៊ីបដែលបច្ចុប្បន្នមានកម្លាំងយោធាដល់ទៅ ៣២៥,០០០នាក់ និងកម្លាំងយោធាត្រៀមប្រមាណជា ៦០,០០០នាក់ផ្សេងទៀត ខណៈដែលអាល្លឹម៉ង់ឈរនៅលេខរៀងទី៩មានកម្លាំងយោធាប្រហាក់ប្រហែលគ្នា ប៉ុន្តែបច្ចេកវិទ្យា និងអាវុធផ្សេងៗទៀតកម្រិតខ្ពស់ជាង។

ក្រៅពីនោះគេសង្កេតឃើញថាប្រទេសនៅក្នុងលេខរៀងបន្តបន្ទាប់គឺដូចជាប្រទេសតួគីលេខរៀងទី៨, ប្រទេសជប៉ុននៅលេខរៀងទី៧, ប្រទេសអង់គ្លេសនៅលេខរៀងទី៦, ប្រទេសឥណ្ឌានៅលេខរៀងទី៥, ប្រទេសចិននៅលេខរៀងទី៤, ដោយឡែកប្រទេសរុស្ស៊ីនៅលេខរៀងទី៣ និងអ៊ីស្រាអ៊ែលនៅលេខរៀងទី២។

ច្បាស់ណាស់អាមេរិកគឺនៅតែជាមហាអំណាចលេខ១របស់ពិភពលោកដដែលក្នុងបញ្ជីឆ្នាំនេះ ក៏ព្រោះតែខ្ទង់ចំណាយដ៏ច្រើនសន្ធឹកបូករួមទាំងចំនួនយោធានិងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតនៃសព្វាវុធស្ទើរគ្រប់ប្រភេទទាំងផ្លូវអាកាសទឹកដីនិងទៅដល់ទីអវកាសផង។

អាមេរិកថ្វីត្បិតតែមានកម្លាំងយោធាតិចជាងចិន ប៉ុន្តែប្រទេសនេះគឺជាអ្នកវិនិយោគកម្រិតកប់ពពកក្នុងវិស័យការពារជាតិដោយក្នុងនោះចុងក្រោយកញ្ចប់ថវិកាដល់ទៅ៦៨២ពាន់លានដុល្លារត្រូវបានអនុម័ត។ ចំណុចនេះបានធ្វើឲ្យចិនហាក់ដូចជាធ្លាក់ឥទ្ធិពលបន្តិចក្នុងវិស័យយោធាទោះបីជាមានកម្លាំងយោធាសរុបដល់ ១,១លាននាក់ និងខ្ទង់ចំណាយយោធាបម្រុងស្ថិតនៅក្នុងកាតព្វកិច្ចស្ទើរតែមួយប្រទេសគឺ ១,៤ពាន់លានដុល្លារ៕

អត្ថបទទាក់ទង