អាហារ និងភេជ្ជ:ដែលអ្នកគួរញ៉ាំនៅពេលស្រវឹង
បន្ទាប់ពីស្រវឹង តើអ្នកមានអារម្មណ៍ថាអស់កម្លាំង ហើយឈឺក្បាលមែនទេ? ដូច្នេះដើម្បីដោះស្រាយបញ្ហាទាំងនេះ ហើយធ្វើឲ្យអ្នកឆាប់ស្វាងឡើងវិញ គួរតែព្យាយាមទទួលទានអាហារដូចខាងក្រោម៖
១ .ទឹកដោះគោជូរ
សារធាតុ ប្រូបាយអូទិក និងកាល់ស្យូម នៅក្នុងទឹកដោះគោជូរ អាចជួយកាត់បន្ថយភាពពិបាកក្នុងខ្លួនដោយសារតែគ្រឿងស្រវឹង។ លើសពីនេះ វាអាចការពារស្រទាប់ក្រពះ និងបន្ថយការស្រូបជាតិអាល់កុលផងដែរ។
២.ចេក
ផ្លែឈើដ៏ពេញនិយមមួយប្រភេទនេះ សម្បូរទៅដោយជាតិប៉ូតាស្យូម ដែលអាចកាត់បន្ថយផលប៉ះពាល់នៃគ្រឿងស្រវឹងមកលើរាងកាយ ហើយជាតិសូដ្យូមអាចកាត់បន្ថយសម្ពាធឈាម។
៣ .តែបៃតង
តែបៃតងមួយពែង ពោរពេញទៅដោយជាតិ flavonoids ដែលអាចជួយបន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់ក្នុងរាងកាយ និងសម្រួលសម្ពាធឈាមឲ្យវិលរកភាពធម្មតាវិញ។
៤.ស៊ុត
ស៊ុត ជាអាហារសម្បូរជាតិប្រូតេអ៊ីន វិតាមីន D និងអាស៊ីតហ្វូលិក ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ដែលបណ្តោលមកពីជាតិអាល់កុល។ អ្នកអាចរំលងស៊ុតពណ៌លឿង ប្រសិនបើអ្នកព្រួយបារម្ភអំពីកូលេស្តេរ៉ុល។
៥.ខ្ញី
អ្នកគ្រាន់តែហាន់ខ្ញី២ទៅ៣ចំណិត ដាក់ចូលទៅក្នុងទឹកកក្តៅមួយកែវ រួចទទួលទានជេបៗក៏អាចកាត់បន្ថយស្ថានភាពស្រវឹងបានដែរ។
៦.ក្រូច
ផ្លែក្រូច ពោរពេញទៅដោយវីតាមីន C ដែលអាចជួយបង្កើនការរំលាយអាហារ និងជួយរំលាយជាតិខ្លាញ់។ លើសពីនេះ វាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មច្រើន ដែលអាចជួយរំលាយជាតិអាល់កុលបានយ៉ាងឆាប់រហ័ស។
៧.ទឹក
ជាតិអាល់កុលជាថ្នាំបញ្ចុះទឹកនោម ដែលបណ្តោលឲ្យរាងកាយបាត់បង់ជាតិទឹកច្រើន។ ដូច្នេះ ដើម្បីជៀសវាងបញ្ហាខ្វះជាតិទឹក បន្ទាប់ពីទទួលទានគ្រឿងស្រវឹង អ្នកគួរទទួលទានទឹកឲ្យបានច្រើន ដើម្បីសម្អាតជាតិអាល់កុលពីរាងកាយឲ្យឆាប់អស់៕