Close

AFC Cup ៖ ល្ងាចនេះ! ភ្នំពេញក្រោន ប៉ះ Tampines Rovers

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ កីឡា
AFC Cup ៖ ល្ងាចនេះ! ភ្នំពេញក្រោន ប៉ះ Tampines Rovers AFC Cup ៖ ល្ងាចនេះ! ភ្នំពេញក្រោន ប៉ះ Tampines Rovers

ល្ងាចនេះ ក្រុមភ្នំពេញក្រោនរបស់កម្ពុជា នឹងត្រូវប៉ះក្រុម Tampines Rovers FC របស់សិង្ហបុរី ក្នុងការប្រកួតវគ្គជម្រុះ Play Off Round នៃពានរង្វាន់ AFC Cup នៅប្រទេសសិង្ហបុរី ខណៈការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Jalan Besar វេលាម៉ោង ៦:៣០នាទីល្ងាច។

មែនទែនទៅ មុនឡើងមកប៉ះជាមួយ Tampines Rovers FC ក្រុមបាល់ទាត់ភ្នំពេញក្រោន បានយកឈ្នះក្រុមជើងខ្លាំងឡាវ Young Elephants នៅវគ្គជម្រុះ Preliminary round 2 ក្នុងលទ្ធផល ៣ ទល់នឹង ០ នាកីឡដ្ឋាន Smart RSN ខណៈ Tampines Rovers FC  ជាអ្នកឈរចាំ។

បើតាមការបញ្ជាក់របស់ក្លិប Tampines Rovers Football Club តម្លៃសំបុត្រចូលតស្សនាការប្រកួតនេះ មានតម្លៃចាប់ពី ៥ដុល្លារ រហូតដល់ ១៥ដុល្លារ ខណៈសំបុត្រនឹងលក់នៅច្រកចូលពហុកីឡដ្ឋាន សម្រាប់អ្នកគាំទ្រទាំងម្ចាស់ផ្ទះ និងក្រៅផ្ទះ។

គួរបញ្ជាក់ថា វគ្គជម្រុះ Play Off Round នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ASEAN Zone ក៏មានមួយគូទៀតត្រូវប្រកួតគឺ PSM Makassar របស់ឥណ្ឌូណេស៊ី ប៉ះ Yangon United របស់មីយ៉ាន់ម៉ា វេលាម៉ោង ៦:០០នាទីល្ងាច៕

អត្ថបទទាក់ទង