Close

គ្រូបង្វឹក Al-Hilal បញ្ជាក់ថា Neymar កំពុងរងរបួស

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ កីឡា
គ្រូបង្វឹក Al-Hilal បញ្ជាក់ថា Neymar កំពុងរងរបួស គ្រូបង្វឹក Al-Hilal បញ្ជាក់ថា Neymar កំពុងរងរបួស

គ្រូបង្វឹក Jorge Jesus របស់ក្រុម Al-Hilal បានបង្ហើបថា ខ្សែបម្រើស្លាបប្រេស៊ីល Neymar Jr ប្រហែលជាត្រូវរង់ចាំរហូតដល់ខែកញ្ញា ដើម្បីបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម Al-Hilal របស់អារ៉ាប៊ីសាអូឌីត ដោយសារតែរបួស។

Neymar បានចូលរួមជាមួយ Al-Hilal ពី Paris St Germain កាលពីថ្ងៃអង្គារសប្តាហ៍មុនក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំ ដែលកាសែតបារាំង L’Equipe បាននិយាយថា កីឡាករវ័យ ៣១ឆ្នាំ រូបនេះ អាចរកចំណូលបាន ១៦០លានអឺរ៉ូ ក្នុងមួយឆ្នាំ។

ថ្លែងមកកាន់អ្នកការសែត នៅក្នុងស្វាគមន៍កីឡាករ នៅចំពោះមុខអ្នកទស្សនាចំនួន ៦0,000 នៅកីឡដ្ឋាន King Fahd International Stadium កាលពីថ្ងៃសៅរ៍ លោក Jorge Jesus បាននិយាយថា៖«Neymar គឺជាកីឡាករ ដែលមានគំនិតច្នៃប្រឌិត និងភាពវ័យឆ្លាត គាត់នឹងជួយក្រុមឱ្យមានភាពប្រសើរឡើង ប៉ុន្តែគាត់មានរបួសបន្តិចនៅពេលនេះ ហើយខ្ញុំមិនដឹងថា ពេលណាគាត់នឹងត្រលប់មកវិញទេ។ ប្រហែលជាគាត់នឹងរួចរាល់ នៅពាក់កណ្តាលខែកញ្ញា»។

មិនតែប៉ុណ្ណោះ គ្រូបង្វឹកក្រុម Al-Hilal លោក Jesus ក៏បានសម្តែងការភ្ញាក់ផ្អើលផងដែរចំពោះការកោះហៅ Neymar ចូលក្នុងក្រុមជម្រើសជាតិប្រេស៊ីល សម្រាប់ការប្រកួតជម្រុះ World Cup ចំនួនពីរនៅខែក្រោយ។ លោក Jesus បានគូបញ្ជាក់ថា ៖« ខ្ញុំមិនដឹងថា តើក្រុមជម្រើសជាតិប្រេស៊ីល អាចកោះហៅគាត់ដោយរបៀបណាទេ ព្រោះគាត់មិនទាន់ត្រៀមខ្លួនទេ គាត់កំពុងមានរបួស»។

គួរបញ្ជាក់ថា Neymar មិនបានលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីល តាំងពី World Cup ឆ្នាំមុនមកម្លោះ ខណៈដែលគាត់ជាសះស្បើយពីរបួសកជើង កាលពីខែកុម្ភៈ ប៉ុន្តែគាត់ត្រូវបានគេបញ្ចូលឈ្មោះ ក្នុងក្រុម សម្រាប់ការប្រកួតជម្រុះ World Cup ជាមួយបូលីវី នៅថ្ងៃទី ៨ ខែកញ្ញា និងប៉េរូ ៤ ថ្ងៃបន្ទាប់៕



អត្ថបទទាក់ទង