Close

AFF U23 Championship ៖ កម្ពុជា ឈរកំពូលតារាងពូល A ខណៈថៃ ឈរលេខ២

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ កីឡា
AFF U23 Championship ៖ កម្ពុជា ឈរកំពូលតារាងពូល A ខណៈថៃ ឈរលេខ២ AFF U23 Championship ៖ កម្ពុជា ឈរកំពូលតារាងពូល A ខណៈថៃ ឈរលេខ២

គិតត្រឹមមួយប្រកួតដំបូង កម្ពុជា កំពុងឈរកំពូលតារាងក្នុងពូល A បន្ទាប់ពីបានយកឈ្នះ U23 ប្រ៊ុយណេ ក្នុងលទ្ធផល ៥-០ នាកីឡដ្ឋាន PTT Stadium ក្នុងពានរង្វាន់ AFF U23 Championship 2023។

ចំណែកក្រុមម្ចាស់ផ្ទះ ថៃ ក៏បានយកឈ្នះ មីយ៉ាន់ម៉ា ក្នុងលទ្ធផល ៣-០ ផងដែរ វគ្គសន្សំពិន្ទុពូល A។ តាមរយៈលទ្ធផលនេះ គឺកម្ពុជា និងថៃ មាន ៣ពិន្ទុស្មើគ្នា ប៉ុន្តែកម្ពុជា មានគ្រាប់បាល់ចំណេញច្រើនជាងថៃ ដូច្នេះកម្ពុជា ឈរលើកំពូលតារាង បណ្ដោះអាសន្ន ខណៈថៃ ឈរនៅលេខ២ មីយ៉ាន់ម៉ា ឈរលេខ៣ ស្របពេលដែល ប្រ៊ុយណេ ស្ថិតនៅបាតតារាង។

តារាងចំណាត់ថ្នាក់បណ្តោះអាសន្នពូលA៖
១ កម្ពុជា មាន ៣ពិន្ទុ ចំណេញគ្រាប់បាល់ ៥គ្រាប់
២ ថៃ មាន ៣ពិន្ទុ ចំណេញគ្រាប់បាល់ ៣គ្រាប់
៣ មីយ៉ាន់ម៉ា មាន ០ពិន្ទុ របូតគ្រាប់បាល់ ៣គ្រាប់
៤ ប្រ៊ុយណេ មាន ០ពិន្ទុ របូតគ្រាប់បាល់ ៥គ្រាប់។

សម្រាប់ការប្រកួត២លើកចុងក្រោយ រវាង U-23 កម្ពុជា និង U-23 ប្រ៊ុយណេ គឺកម្ពុជា ឈ្នះទាំងពីរលើក ហើយស៊ុតបញ្ជូលទីលើ ប្រ៊ុយណេ ចំនួន១១គ្រាប់ ខណៈប្រ៊ុយណេ មិនបានស៊ុតបញ្ជូលទីសូម្បីតែមួយគ្រាប់លើកម្ពុជា។

គួរបញ្ជាក់ថា ប្រកួតទីពីររបស់កម្ពុជា នឹងត្រូវប៉ះជាមួយ មីយ៉ាន់ម៉ា នៅថ្ងៃទី១៩ ខែសីហា ស្អែកនេះ វេលាម៉ោង ៤ល្ងាច ខណៈម្ចាស់ផ្ទះ ថៃ នឹងត្រូវទទួល ប្រ៊ុយណេ នៅវេលាម៉ោង ៨យប់៕

 

អត្ថបទទាក់ទង