Close

ចំណាប់អារម្មណ៍គ្រូបង្វឹកកម្ពុជា មុនការប្រកួតពានរង្វាន់ AFF U23 Championship 2023

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣ កីឡា
ចំណាប់អារម្មណ៍គ្រូបង្វឹកកម្ពុជា មុនការប្រកួតពានរង្វាន់ AFF U23 Championship 2023 ចំណាប់អារម្មណ៍គ្រូបង្វឹកកម្ពុជា មុនការប្រកួតពានរង្វាន់ AFF U23 Championship 2023

នៅរសៀលថ្ងៃ ពុធ ទី១៦ ខែសីហានេះ 2023 លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ បានបង្ហាញចំណាប់អារម្មណ៍ខ្លះៗ ក្នុងសន្និសីទសារព័ត៌មានពូល A មុនការប្រកួតពានរង្វាន់ AFF U23 Championship ជាមួយក្រុមជម្រើសជាតិប្រ៊ុយណេ នៅថ្ងៃទី ១៧ ស្ងែកនេះ។
ថ្លៃងទៅកាន់អ្នកកាសែត លោក Felix Dalmas បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖« ជាដំបូងសូមអរគុណដល់ម្ចាស់ផ្ទះ ដែលបានរៀបចំទទួលពួកយើងបានល្អ ទាំងម្ហូបអាហារ និងកន្លែងស្នាក់នៅ»។

លោកបន្តទៀតថា៖«ពួកយើងរីករាយ ដែលបានមកទីនេះ ការត្រៀមខ្លួនគឺល្អ សម្រាប់កីឡាករកម្ពុជាជំនាន់ថ្មីរបស់យើង ហើយយើងរំភើប ក្នុងការប្រកួតម្ដងទៀតជាមួយក្រុមកំពូលក្នុងតំបន់។ យើងមានការលំបាកបន្តិចដែរ សម្រាប់ការប្រមូលផ្តុំកីឡាករ ព្រោះពានរង្វាន់នេះមិនស្ថិតក្នុងថ្ងៃ FIFA Day អញ្ជឹងកីឡាករ សំខាន់មួយចំនួនត្រូវអវត្តមាន ប៉ុន្តែពួកយើងក៏ទទួលបាន កីឡាករថ្មីៗជាច្រើន ហើយពួកយើងរីករាយនឹងកីឡាករជំនាន់ថ្មី របស់យើងដើម្បីអោយពួកគាត់បានបង្ហាញសមត្ថភាព ក្នុងពានរង្វាន់មួយនេះ»។
គួរបញ្ជាក់ថា កម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះ ថៃ ប្រ៊ុយណេ និង មីយ៉ាន់ម៉ា នៃពានរង្វាន់ AFF U23 Championship 2023។ ពានរង្វាន់នេះ មាន១០ក្រុមចូលរួម ដោយបែងចែកជា៣ពូល គឺពូល A, B និង C ខណៈវានឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែសីហា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុង Chonburi ប្រទេសថៃ៕

អត្ថបទទាក់ទង