Close

ក្ដៅៗ! Messi បន្តរកគ្រាប់បាល់ ខណ: Inter Miami ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Leagues Cup

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣ កីឡា
ក្ដៅៗ! Messi បន្តរកគ្រាប់បាល់ ខណ: Inter Miami ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Leagues Cup ក្ដៅៗ! Messi បន្តរកគ្រាប់បាល់ ខណ: Inter Miami ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Leagues Cup

កាលពីព្រឹកមិញនេះ ពោលគឺម៉ោង ៦៖១០នាទី(ម៉ោងនៅកម្ពុជា) អតីតវីរបុរស FC Barcelona កីឡាករ Lionel Messi បានបន្តរកគ្រាប់បាល់ឲ្យក្លិបបាល់ទាត់ Inter Miami CF ដោយស៊ុតបញ្ជូលទីមួយគ្រាប់ ក្នុងជំនួបដែល Inter Miami យកឈ្នះ Philadelphia Union ក្នុងលទ្ធផល ៤-១។
ក្រុម Inter Miami ក្រោមការដឹកនាំរបស់លោក Gerardo Martino បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ League Cup ឆ្នាំ២០២៣ បន្ទាប់ពីយកឈ្នះក្រុមខ្លាំង Philadelphia Union ក្នុងលទ្ធផល ៤ ទល់នឹង ១ ។

៤គ្រាប់របស់ Inter Miami រកបានដោយកីឡាករ Josef Martinez នៅនាទីទី៣, Lionel Messi នៅនាទីទី ២០, Jordi Alba នៅនាទីទី៤០+៣ និងកីឡាករ David Ruiz នៅនាទី៨៤។ ចំណែក ១គ្រាប់របស់ Philadelphia Union រកបានដោយកីឡាករ Alejandro Bedoya។
តាមរយៈគ្រាប់បាល់មួយគ្រាប់ព្រឹកមិញនេះ បានជួយឲ្យ Lionel Messi ឡើងទៅឈរ Top Scorers ក្រោយស៊ុតបាន ៩គ្រាប់ តាមពីក្រោយដោយកីឡាករ Bongokuhle Hlongwane របស់ Minnesota United ស៊ុតបាន ៧គ្រាប់។
គួរបញ្ជាក់ថា បច្ចុប្បន្ន Inter Miami កំពុងរង់ចាំអ្នកឈ្នះរវាងក្រុមបាល់ទាត់ Monterrey របស់ម៉ិកស៊ិក ទល់នឹង Nashville SC របស់អាមេរិក ដើម្បីប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ៕

អត្ថបទទាក់ទង