ចំនួនលក់រថយន្តប្រភេទទំនើបៗនៅចិនមានកំណើនខ្លាំងជិត ៤ លានគ្រឿងកាលពីឆ្នាំទៅ
ចិន ៖ យោងតាមតួលេខជាផ្លូវការដែលត្រូវបានបង្ហាញដោយអជ្ញាធរចិនទទួលបន្ទុកឧស្សាហកម្មផលិតរថយន្តកាលពីថ្ងៃម្សិលមិញនេះបាន
ឲ្យដឹងថា ចំនួននៃការលក់រថយន្តប្រភេទទំនើបៗនៅក្នុងប្រទេសមានកំណើនយ៉ាងរឹងម៉ាំកាលពីឆ្នាំ២០២២ កន្លងទៅនេះ។
របាយការណ៍ដដែលបានបង្ហាញថារថយន្តប្រណិត និងទំនើបដល់ទៅ ៣.៨៩លានគ្រឿងត្រូវបានលក់ចេញកាលពីឆ្នាំ២០២២ ដែលវាជាសញ្ញា
បង្ហាញថា ពលរដ្ឋចិនមានការបង្កើនកម្រិតជីវភាពរបស់ខ្លួនក៏កាន់តែល្អប្រសើរឡើង ហើយអត្រាកំណើននេះធៀបទៅនឹងឆ្នាំ២០២១ មានប្រមាណជា
១១.១ ភាគរយ។
នៅក្នុងអំឡុងពេលនេះផងដែរ ចំនួននៃការលក់រថយន្តប្រណិតទាំងនោះត្រូវបានគេមើលឃើញថា មានចំណែកស្មើទៅនឹង ១៦.៥ ភាគរយនៃចំណែក
ការលក់រថយន្តទាំងប្រណិត និងប្រភេទធម្មតាទាំងអស់នៅទូទាំងប្រទេស ពោលគឺមានកំណើនខ្លាំងជាងកាលពីឆ្នាំ២០២១ ប្រមាណជា ០.៧ ភាគរយគិតជាចំណែក
ទីផ្សារ។
ក្នុងនោះផងដែរ គេសង្កេតឃើញថាចំនួននៃការលក់រថយន្តប្រើប្រាស់ប្រេងសាំងដែលមាននៅក្នុងទីផ្សារចិនមានតម្លៃចាប់ពី ៥០០,០០០ យ័ន ឬត្រូវជា
៧៣,៨៥៣ ដុល្លារនោះមានកំណើនប្រមាណជា ៤១.២ ភាគរយផងដែរកាលពីឆ្នាំ២០២២។
ចំណែកឯរថយន្តប្រភេទថ្មីៗដែលប្រើប្រាស់ថាមពលបៃតងដែលមានដូចជាហ្គាស ឬអគ្គិសនីជាដើមតម្លៃចាប់ពី ៣៥០,០០០ ទៅ ៤០០,០០០ យ័ននោះក៏មានអត្រា
កំណើនខ្លាំងផងដែរ ពោលគឺទៅដល់ ២៦៧ ភាគរយធៀបទៅនឹងតួលេខកាលពីឆ្នាំ២០២១៕