Close

Manchester United ត្រៀមចំណាយលុយ ៥០លានអឺរ៉ូ ទិញខ្សែបម្រើម្នាក់របស់ Barca ជំនួស Maguire

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣ កីឡា
Manchester United ត្រៀមចំណាយលុយ ៥០លានអឺរ៉ូ ទិញខ្សែបម្រើម្នាក់របស់ Barca ជំនួស Maguire Manchester United ត្រៀមចំណាយលុយ ៥០លានអឺរ៉ូ ទិញខ្សែបម្រើម្នាក់របស់ Barca ជំនួស Maguire

កាសែត El Nacional បានរាយការណ៍ថា ក្លិបបិសាចក្រហម Manchester United បានដាក់សំណើ ៥០លានអឺរ៉ូ ទៅអតីតកីឡាករតោខៀវ Chelsea ដែកំពុងលេងឲ្យក្លិបអ្នកមានបុណ្យFC Barcelona កីឡាករ Christensen ដើម្បីជំនួសដំណែង Harry Maguire។

ខ្សែបម្រើវ័យ ២៧ ឆ្នាំរូបនេះ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅទឹកដីអេស្ប៉ាញ ក្នុងការចាប់ដៃជាមួយ Ronald Araujo បន្ទាប់ពីផ្ទេរពី Chelsea កាលពីរដូវក្តៅមុន។ អ្នកទាំងពីរ បានចូលរួមចំណែកក្នុងការស៊ុតបាល់បញ្ចូលទី ២៧លើករបស់ Barca កាលពីរដូវកាលមុន ដោយក្រុមនេះ បានឈ្នះជើងឯក La Liga ជាលើកដំបូង ក្នុងរយៈពេល ៤ឆ្នាំ។

ពិតណាស់ Xavi ច្បាស់ជាចង់រក្សា Christensen ប៉ុន្តែមិនច្រានចោលសំណើរចង់បានរបស់ Man United ទេ ព្រោះពួកគេត្រូវការលុយ ដើម្បីឲ្យត្រូវនឹងច្បាប់ Financial Fair Play របស់ La Liga ។

មែនទែនទៅ បិសាចក្រហម បាននាំចូលកីឡាករចំនួន៣នាក់រួចហើយ នៅរដូវក្តៅនេះ ដូចជា Mason Mount, Andre Onana និង Rasmus Hojlund ប៉ុន្តែនៅមិនទាន់គ្រប់តាមការចង់បានរបស់លោក Erik ten Hag នោះទេ។ បច្ចុប្បន្ន លោក Ten Hag កំពុងកំណត់គោលដៅខ្សែបម្រើ Sofyan Amrabat របស់ Fiorentina ក៏ដូចជាការបន្ថែមខ្សែការពារបន្ថែមទៀត ខណៈដែល MU ក៏កំពុងរង់ចាំតម្លៃសមរម្យ ដើម្បីលក់អតីតប្រធានក្រុម Harry Maguire។

យោងតាមព័ត៌មានចុងក្រោយ បិសាចក្រហមទើបតែបានច្រានចោលសំណើ ៣០ លានអឺរ៉ូ ពីក្រុមញញួរដែក West Ham។ ក្រុម Old Trafford មួយនេះ ចង់បាន ៤០លានអឺរ៉ូ ទើបពួកគេព្រមលក់ខ្សែការពារកណ្តាលរូបនេះ។

គួរបញ្ជាក់ថា Harry Maguire ត្រូវបានទស្សនិកជនស្រែកចំអកដាក់ ក្នុងការប្រកួតមិត្តភាពចុងក្រោយរបស់បិសាចក្រហម នៅមុនរដូវកាលថ្មី នៅពេលដែលគាត់ភ្លាត់ស្នៀតក្នុងការបញ្ជូនបាល់ ធ្វើឲ្យ Bilbao រកបានគ្រាប់បាល់នាំមុខទៅលើ Man United៕

អត្ថបទទាក់ទង