Close

រដ្ឋបាលខេត្តមណ្ឌលគិរីឲ្យភ្ញៀវទេសចរ និងសាធារណជន ធ្វើចរាចរណ៍តាមផ្លូវវាងនៅចំណុចអូរងើយ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រដ្ឋបាលខេត្តមណ្ឌលគិរីឲ្យភ្ញៀវទេសចរ និងសាធារណជន ធ្វើចរាចរណ៍តាមផ្លូវវាងនៅចំណុចអូរងើយ រដ្ឋបាលខេត្តមណ្ឌលគិរីឲ្យភ្ញៀវទេសចរ និងសាធារណជន ធ្វើចរាចរណ៍តាមផ្លូវវាងនៅចំណុចអូរងើយ

មណ្ឌលគិរី: រដ្ឋបាលខេត្តមណ្ឌលគិរី បានជូនដំណឹងដល់សាធារណៈជន និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកលេងកំសាន្តនៅខេត្តមណ្ឌលគិរី អាចធ្វើចរាចរណ៍តាមផ្លូវវាងនៅចំណុចអូរងើយ បានហើយ បន្ទាប់ពីក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានយកចិត្តទុកដាក់ឈូសឆាយផ្លូវវាងថ្មីជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន។

លោក រស់ គីមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឲ្យដឹងនៅថ្ងៃទី៦ ខែសីហាថា ផ្លូវជាតិលេខ៧៦ ដែលតភ្ជាប់ពីស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះមកខេត្តមណ្ឌលគិរី ត្រង់ចំណុចបាក់ស្រុត អូរងើយ ក្នុងភូមិសាស្រ្តស្រុកអូររាំង កាលពីប៉ុន្មានថ្ងៃមុន រហូតមកដល់វេលាម៉ោង៦ ល្ងាចថ្ងៃទី០៦ ខែសីហានេះ ក្រុមការងារជំនាញ បានឈូសឆាយផ្លូវវាងរួចរាល់ជាបណ្តោះអាសន្ន ដែលអាចឲ្យរថយន្តឆ្លងកាត់បានហើយ។

លោកបញ្ជាក់ថា ផ្លូវវាង ដែលកំពុងស្ថាបនា មានប្រវែងប្រមាណ ១,០០០ម៉ែត្រ នឹងរៀបចំចាក់ថ្មម៉ិចកិនបង្ហាប់ អាចស្ថាបនារួចរាល់នាពេលខាងមុខនេះ។

សូមរំលឹកថា កំណាត់ផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រ៩៩ ក្នុងភូមិអណ្ដូងក្រឡឺង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បានកើតមានព្រឹត្តិការណ៍បាក់ស្រុតដីលើដងផ្លូវ ធ្លាក់ចូលទៅក្នុងជ្រោះខាងក្រោម តែមិនមានបណ្ដាលឲ្យគ្រោះថ្នាក់ដល់អ្នកដំណើរនោះទេ៕

អត្ថបទទាក់ទង