Close

បាល់ទះ៖ វិសាខា បន្តភាពខ្លាំងរបស់ខ្លួន ដោយឈ្នះពីរប្រកួតជាប់គ្នាក្នុងថ្ងៃបើកឆាកនៃការប្រកួតបាល់ទះពានរង្វាន់ ឯកឧត្តម ស សុខា

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣ កីឡា
បាល់ទះ៖ វិសាខា បន្តភាពខ្លាំងរបស់ខ្លួន ដោយឈ្នះពីរប្រកួតជាប់គ្នាក្នុងថ្ងៃបើកឆាកនៃការប្រកួតបាល់ទះពានរង្វាន់ ឯកឧត្តម ស សុខា បាល់ទះ៖ វិសាខា បន្តភាពខ្លាំងរបស់ខ្លួន ដោយឈ្នះពីរប្រកួតជាប់គ្នាក្នុងថ្ងៃបើកឆាកនៃការប្រកួតបាល់ទះពានរង្វាន់ ឯកឧត្តម ស សុខា

(បាល់ទះ)៖ សមាគមកីឡាបាល់ទះវិសាខា ដែលជាក្លិបបាល់ទះដ៏ធំបំផុតមួយក្នុងប្រទេសកម្ពុជា នៅតែបន្តភាពខ្លាំងរបស់ខ្លួន ដោយបានប្រកួតយកឈ្នះទាំងពីរប្រកួតក្នុងថ្ងៃបើកឆាកនៃការប្រកួតដណ្ដើមពានរង្វាន់ឯកឧត្តមបណ្ឌិត ស សុខា ឬ Sar Sokha Volleyball Challenge Cup។

ប្រកួតដំបូងរបស់វិសាខា បានឈ្នះការប្រកួតយ៉ាងងាយស្រួលលើក្រុមស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្នុងលទ្ធផល ៣-០សិត។ សិត១(១៣-២៥), សិត២(១៤-២៥), សិត៣(១៣-២៥)។
ប្រកួតទី២ វិសាខា ដែលជាក្រុមកំពូលមួយនៅកម្ពុជា នៅតែធ្វើបានល្អដោយបន្តយកឈ្នះលើក្រុមខ្លាំងបញ្ជាការដ្ឋានអង្គរក្ស ក្នុងលទ្ធផល ៣-០សិតដូចគ្នា។ សិត១(១៥-២៥), សិត២(២៤-២៦), សិត៣(១៨-២៥)។ ដូច្នេះឆ្លងកាត់តាមរយៈការប្រកួតចំនួនពីរ វិសាខា កំពុងឈរនៅលើកំពូលតារាងពូល A មាន ៦ពិន្ទុពេញ។

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់កីឡាបាល់ទះ ឯកឧត្តមបណ្ឌិត ស សុខា ឆ្នាំ២០២៣ ឬ  SARSOKHA CHALLENGE CUP 2023 មានសមាសភាពក្រុមចូលរួមជាផ្លូវការចំនួន ៩ក្លិប/សមាគម។ សមាសភាពក្រុមទាំង ៩នោះរួមមាន៖ ក្លិបកីឡាបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ, ក្លឹបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ, សមាគមកីឡាបាល់ទះវិសាខា, ក្លិបកីឡាបាល់ទះកងពលធំអន្តរាគមន៍លេខ៣, ក្លិបកីឡាបាល់ទះបញ្ហាការដ្ឋានអង្គរក្ស, ក្លិបកីឡាបាល់ទះខេត្តតាកែវ, ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ, ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង៕

អត្ថបទទាក់ទង