Close

លោក Oleg Starynskyi ប្រាប់ពីក្រុមដែលលោកគិតថាជាឧបសគ្គសម្រាប់ភ្នំពេញក្រោន នៅលីគកំពូលកម្ពុជា រដូវកាលថ្មី

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣ កីឡា
លោក Oleg Starynskyi ប្រាប់ពីក្រុមដែលលោកគិតថាជាឧបសគ្គសម្រាប់ភ្នំពេញក្រោន នៅលីគកំពូលកម្ពុជា រដូវកាលថ្មី លោក Oleg Starynskyi ប្រាប់ពីក្រុមដែលលោកគិតថាជាឧបសគ្គសម្រាប់ភ្នំពេញក្រោន នៅលីគកំពូលកម្ពុជា រដូវកាលថ្មី

គ្រូបង្វឹកក្លិបបាល់ទាត់សឹងក្រហមភ្នំពេញក្រោន លោក Oleg Starynskyi បានប្រាប់ពីក្រុមមួយដែលលោកគិតថាជាឧបសគ្គ សម្រាប់លោកក្នុងការប្រជែងពានលីគកំពូលកម្ពុជា ឬ Cambodian Premiere League រដូវកាលថ្មី ២០២៤-២០២៤ ។

លោក Oleg Starynskyi បានប្រាប់មកកាន់កាសែត ENN News នៅព្រឹកថ្ងៃពុធ ទី០២ ខែសីហានេះថា៖« ខ្ញុំគិតថា លីគកំពូលកម្ពុជារដូវកាលថ្មីនេះ នឹងក្លាយជាការប្រកួតដ៏រំភើប និងមានការប្រកួតប្រជែងខ្លាំងជាងពេលណាទាំងអស់ក្នុងប្រវត្តិសាស្រ្តបាល់ទាត់កម្ពុជា»។

ឆ្លើយនឹងសំណើរដែលសួរថា តើក្រុមមួយណានៅលីគកំពូលកម្ពុជាដែលលោកគិតថា ជាឧបសគ្គសម្រាប់ភ្នំពេញក្រោន?

លោក Oleg Starynskyi បានឆ្លើយបែបនេះថា៖«គ្មានការប្រកួតណា ដែលងាយស្រួលនោះទេ ព្រោះភាពខុសគ្នារវាងក្រុមកំពូលតារាង និងក្រុមបាតតារាង គឺតិចតួចណាស់។ គ្រប់ក្រុមទាំងអស់អាចប្រកួតប្រជែង និងអាចទទួលបានពិន្ទុពីក្រុមផ្សេងដូចគ្នា។ អ្វីដែលសំខាន់ គឺយើងត្រូវចាប់ផ្ដើមឲ្យបានល្អ ហើយពេលនេះ ខ្ញុំគិតថា បឹងកេត ព្រោះពួកគេជាក្រុមខ្លាំងមួយក្នុងចំណោមក្រុមផ្សេងទៀត»។

គួរបញ្ជាក់ថា លោក Oleg Starynskyi គឺជាគ្រូបង្វឹកមួយរូប ដែលទទួលបានជោគជ័យខ្លាំងនៅលីគកំពូលកម្ពុជា លោក បានដឹកនាំភ្នំពេញក្រោនលើកពានចំនួន៣កាលពីរដូវកាលមុន មានដូចជា៖ Cambodian Premiere League, 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮𝗻 𝗟𝗲𝗮𝗴𝘂𝗲 𝗖𝘂𝗽 និង 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮𝗻 𝗦𝘂𝗽𝗲𝗿 𝗖𝘂𝗽៕

អត្ថបទទាក់ទង