Close

ផ្លូវការណ៍ ៖ Mane សម្រេចចូលរួមជាមួយក្រុម Al-Nassr

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣ កីឡា
ផ្លូវការណ៍ ៖ Mane សម្រេចចូលរួមជាមួយក្រុម Al-Nassr ផ្លូវការណ៍ ៖ Mane សម្រេចចូលរួមជាមួយក្រុម Al-Nassr

ក្លិប Bayern Munich និង Al-Nassr បាននិយាយកាលពីថ្ងៃអង្គារថា ខ្សែប្រយុទ្ធសេណេហ្គាល់កីឡាករ Sadio Mane បានចូលរួមជាមួយក្លិប Al-Nassr សមាជិក Saudi Pro League បន្ទាប់ពីលេងបានមួយរដូវកាលជាមួយនឹងម្ចាស់ជើងឯក Bundesliga ។

បើតាមការបញ្ជាក់របស់ក្លិប Mane បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ ឆ្នាំ ជាមួយ Al-Nassr ។ ទោះយ៉ាងណា ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុមិនត្រូវបានបង្ហាញឱ្យដឹងទេ ប៉ុន្តែរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ក្លិបអារ៉ាប៊ីសាអូឌីត បានចំណាយប្រាក់ចំនួន ៤០ លានអឺរ៉ូ សម្រាប់កីឡាករវ័យ ៣១ឆ្នាំ ដែលនៅសល់រយៈពេលពីរឆ្នាំទៀតលើកិច្ចសន្យាជាមួយក្លឹប Bayern ។

គួរបញ្ជាក់ថា Mane បានផ្លាស់ទៅ Bayern កាលពីឆ្នាំមុន ជាមួយនឹងក្តីសង្ឃឹមខ្ពស់ បន្ទាប់ពីរកបាន ១២០គ្រាប់ ក្នុង ២៦៩ប្រកួត សម្រាប់ហង្សក្រហម Liverpool ជាកន្លែងដែលគាត់បានឈ្នះ Champions League, Premier League, FA Cup, League Cup និង Club World Cup ។

Mane ធ្លាប់ឈ្នះពានកីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំរបស់ទ្វីបអាហ្រ្វិកពីរដង ជាមធ្យម គេរកបានច្រើនជាង ២០គ្រាប់ ក្នុងមួយរដូវកាល ក្នុងរយៈពេល ៥ រដូវកាលចុងក្រោយរបស់គាត់ជាមួយ Liverpool ប៉ុន្តែស៊ុតបានតែ ១២គ្រាប់ប៉ុណ្ណោះ សម្រាប់ Bayern៕

អត្ថបទទាក់ទង