Close

Real Madrid យកឈ្នះ Man Utd ២-០ ក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំ នៅអាមេរិក

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣ កីឡា
Real Madrid យកឈ្នះ Man Utd ២-០ ក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំ នៅអាមេរិក Real Madrid យកឈ្នះ Man Utd ២-០ ក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំ នៅអាមេរិក

នាព្រឹកថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រុមបាល់ទាត់ស្ដេចស Real Madrid របស់អេស្ប៉ាញ បានយកឈ្នះក្រុមបិសាចក្រហម Manchester United របស់អង់គ្លេស ក្នុងលទ្ធផល ២ទល់នឹង ០ នាកីឡដ្ឋាន NRG Stadium សហរដ្ឋអាមេរិក។
ការប្រកួតដ៏ជក់ចិត្តនេះ មានគ្រាប់បាល់កើតឡើងតែពីរគ្រាប់គត់ ដ្បិតមានការវាយសម្រុកគ្នាឥតឈប់ឈរក៏ដោយ។

២គ្រាប់ជ័យជម្នះរបស់ Real Madrid ស៊ុតដោយកីឡាករចំណូលថ្មី Jude Bellingham នៅនាទី៦ ជាការឆ្កឹះបាល់យ៉ាងស្អាតផុតដៃអ្នកចាំទី និងមួយគ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធ Joselu Mato ដែលជាការទាត់បាល់ Bicycle kick យ៉ាងស្អាតចុងម៉ោងនាទី ៨៩។

គួរបញ្ជាក់ថា ខ្សែបម្រើ Jude Bellingham បានចាក់ចេញពី Borussia Dortmund មកចូលរួមជាមួយ Real Madrid កាលខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងតម្លៃ ១០៧ លានដុល្លារ ជាមួយកិច្ចសន្យារយ:ពេល ៦ឆ្នាំ។
ចំណែកឯខ្សែប្រយុទ្ធ Joselu Mato ចូលរួមជាមួយ Real Madrid ដោយគ្មានតម្លៃ (Free Agent) ពីក្លិប Espanyol ខណ:កីឡាករវ័យ៣៣ឆ្នាំរូបនេះ ក៏ធ្លាប់ជាថ្នាលយុវជនរបស់ Real Madrid ចន្លោះឆ្នាំ ២០០៩-២០១២៕

អត្ថបទទាក់ទង