Close

ច្បាស់ការណ៍ហើយ! ណាហ្គាវើលដ៍ នឹងចេញទៅប្រកួត Pre-season ក្នុងប្រទេសថៃ នៅថ្ងៃអាទិត្យនេះ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣ កីឡា
ច្បាស់ការណ៍ហើយ! ណាហ្គាវើលដ៍ នឹងចេញទៅប្រកួត Pre-season ក្នុងប្រទេសថៃ នៅថ្ងៃអាទិត្យនេះ ច្បាស់ការណ៍ហើយ! ណាហ្គាវើលដ៍ នឹងចេញទៅប្រកួត Pre-season ក្នុងប្រទេសថៃ នៅថ្ងៃអាទិត្យនេះ

ក្លិបបាល់ទាត់ណាហ្គាវើលដ៍សមាជិកលីគកំពូលកម្ពុជា នឹងចេញដំណើរទៅកាន់ប្រទេសថៃ នៅថ្ងៃទី២៣ ខែកក្កដានេះ ដើម្បីប្រកួតមិត្តភាព Pre-season ជាមួយក្រុមមួយចំនួនក្នុងប្រទេសថៃ និងជាការត្រៀមខ្លួន មុនលីគកំពូលកម្ពុជាមកដល់។ នេះបើយោងតាមការបញ្ជាក់របស់គ្រូបង្គោលរបស់ក្លិប លោក ឃឹម បូរី។

លោក ឃឹម បូរី ដែលទើបតែដឹកនាំណាហ្គាវើលដ៍ លើកពាន KCC Pre-Season Cup 2023 បានប្រាប់មកកាន់ ENN News យ៉ាងដូច្នេះថា ៖ « យើងមានគម្រោងធ្វើដំណើរទៅកាន់ប្រទេសថៃនៅថ្ងៃទី២៣ ខែកក្កដានេះ ដើម្បីប្រកួតមិត្តភាព Pre-season ជាមួយក្រុមមួយចំនួនក្នុងប្រទេសថៃ។ តាមផែនការ យើងមានការប្រកួតចំនួន៣ ជាមួយក្រុមនៅថៃ»។

លោកបានបន្តថា ៖ «ចំពោះក្រុមដែលយើង(ណាហ្គាវើលដ៍)ត្រូវជួប គឺយើងបានកំណត់រួចហើយ ប៉ុន្តែយើងមិនទាន់អាចបញ្ជាក់ច្បាស់មួយរយភាគរយនោះទេ ព្រោះអ្វីៗអាចផ្លាស់ប្ដូរបានគ្រប់ពេល ដោយសារក្លិបនៅថៃ ពេលនេះកំពុងមមារញឹករឿងប្រកួតមិត្តភាពដូចគ្នា។ គម្រោងរបស់យើងគឺយើងនឹងចេញដំណើរទៅថៃ នៅថ្ងៃទី២៣ ហើយត្រលប់មកវិញ នៅថ្ងៃទី២៩ ដូច្នេះយើងមានពេល ៦ថ្ងៃនៅទីនោះ ហើយយើងនឹងប្រកួតនៅថ្ងៃទី ២៤, ២៦ និង២៨»។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ មានក្លិបចំនួន ៤ ហើយបានចេញទៅប្រកួតមិត្តភាពកម្ដៅសាច់ដុំនៅប្រទេសថៃ ក្នុងនោះរួមមាន៖ ក្លិបបាល់ទាត់វិសាខា ភ្នំពេញក្រោន ក្លិប Tiffy army និងក្រុមបាល់ទាត់បេងកេត។ ចំពោះ បឹងកេត ថ្ងៃនេះ ពួកគេនឹងប្រកួតជាមួយក្លិប Port FC៕

អត្ថបទទាក់ទង