Close

Chanathip Songkrasin ៖ បាល់ទាត់ថៃ គ្មានផ្លូវអភិវឌ្ឍទៅមុខកើតទៀតទេ បើកីឡដ្ឋានជាតិយកធ្វើតែ 𝗖𝗼𝗻𝗰𝗲𝗿𝘁 ប្រគំតន្រ្តីរបៀបហ្នឹង

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ កីឡា
Chanathip Songkrasin ៖ បាល់ទាត់ថៃ គ្មានផ្លូវអភិវឌ្ឍទៅមុខកើតទៀតទេ បើកីឡដ្ឋានជាតិយកធ្វើតែ 𝗖𝗼𝗻𝗰𝗲𝗿𝘁 ប្រគំតន្រ្តីរបៀបហ្នឹង Chanathip Songkrasin ៖ បាល់ទាត់ថៃ គ្មានផ្លូវអភិវឌ្ឍទៅមុខកើតទៀតទេ បើកីឡដ្ឋានជាតិយកធ្វើតែ 𝗖𝗼𝗻𝗰𝗲𝗿𝘁 ប្រគំតន្រ្តីរបៀបហ្នឹង

ប្រធានក្រុមជម្រើសជាតិថៃ កីឡាករ 𝗖𝗵𝗮𝗻𝗮𝘁𝗵𝗶𝗽 𝗦𝗼𝗻𝗴𝗸𝗿𝗮𝘀𝗶𝗻 ឬស្គាល់ជា ‘𝗠𝗲𝘀𝘀𝗶 𝗝𝗮𝘆’ បានលើកឡើងថា បាល់ទាត់ថៃ គ្មានផ្លូវអភិវឌ្ឍទៅមុខឯណាកើតទៀតទេ បើកីឡដ្ឋានជាតិយកធ្វើតែ (𝗖𝗼𝗻𝗰𝗲𝗿𝘁) ប្រគំតន្រ្តីរបៀបហ្នឹង។

កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣ បន្ទាប់ពី Chanathip Songkrasin កីឡាករចំណូលថ្មីរបស់ BG Pathum United ដែលទើបតែត្រឡប់មកពីប្រទេសជប៉ុន បានផ្តល់បទសម្ភាសន៍ស្តីពីការមាក់ងាយនៃវិស័យបាល់ទាត់ថៃ ដែលធ្វើអោយបាល់ទាត់ថៃមិនមានការអភិវឌ្ឍន៍ ហើយនៅតែមិនប្រសើរជាងនេះ។

Messi Jay បាននិយាយថា៖ «បាល់ទាត់ថៃ អត់អាចអភិវឌ្ឍទៅមុខឆ្ងាយទៀតទេ ប្រសិនបើគ្រប់វិស័យមិនជួយគ្នា។ ព្រោះសព្វថ្ងៃ រដ្ឋាភិបាលនៅតែបែងចែក, សហព័ន្ធកីឡាបាល់ទាត់នៅតែបែងចែក, ហើយនាយកដ្ឋានអប់រំកាយនៅតែបែងចែក។ នេះខ្ញុំ និងសមាជិកជម្រើសជាតិ អត់ទាន់បានទាំងទៅលេងនៅកីឡដ្ឋាន 𝗥𝗮𝗷𝗮𝗺𝗮𝗻𝗴𝗮𝗹𝗮 អស់រយៈពេល ៥ ឆ្នាំមកហើយ ប៉ុន្តែកីឡដ្ឋាននេះ បែរជាមានការប្រគុំតន្ត្រី ។

ប្រធានក្រុមជម្រើសជាតិរូបនេះបានបន្តថា៖ «វាជាកីឡដ្ឋានជាតិដ៏ធំប្រចាំផ្ទៃប្រទេស ហើយខ្ញុំចាំបានកាលខ្ញុំនៅតូច ឪពុកខ្ញុំធ្លាប់ប្រាប់ថា កូនប្រុស នេះជាកីឡដ្ឋានសម្រាប់ជម្រើសជាតិលេង តែសព្វថ្ងៃនេះអត់ទេ វាលែងជាកន្លែងសម្រាប់បាល់ទាត់ បែរជាសម្រាប់រដ្ឋាភិបាលយកទៅធ្វើកិច្ចការផ្សេងៗ យកទៅរៀបចំសម្រាប់ការប្រគំតន្រ្តី បែបនេះ បាល់ទាត់ថៃ គ្មានផ្លូវប្រសើរឡើងទៅមុខទៀតកើតឡើយ»៕

អត្ថបទទាក់ទង