សម្តេចតេជោ ហ៊ុន សែន ៖ ប្រកាសកម្ចាត់តែអ្នកនយោបាយជ្រុលនិយមម្នាក់ទេ
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចប្រកាសកម្ចាត់តែអ្នកនយោបាយជ្រុលនិយមម្នាក់ទេ ក្រៅពីនេះគឺលើកលែងទោសឱ្យទាំងអស់ប្រសិនបើដឹងកំហុសនោះ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋានមន្ទីរពេទ្យប្រមាណ ១,២០០ នាក់។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បុគ្គលមួយចំនួន ប្រព្រឹត្តកំហុសនិងជេរប្រមាថមកលើគណបក្សប្រជាជនកម្ពុជា តាមខ្សែញាក់របស់មេរបស់វា (សម រង្ស៊ី) ដោយសារវាមិនទាន់អស់កាកសំណល់អាក្រក់ពីមេរបស់វា៕