Close

ឥណ្ឌានឹងក្លាយជាទីតាំងផលិតផល iPhone ដ៏ធំមួយរបស់ Apple នៅក្នុងរយៈពេល ២ឆ្នាំទៀត

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ បច្ចេកវិទ្យា
ឥណ្ឌានឹងក្លាយជាទីតាំងផលិតផល iPhone ដ៏ធំមួយរបស់ Apple នៅក្នុងរយៈពេល ២ឆ្នាំទៀត ឥណ្ឌានឹងក្លាយជាទីតាំងផលិតផល iPhone ដ៏ធំមួយរបស់ Apple នៅក្នុងរយៈពេល ២ឆ្នាំទៀត

បរទេស ៖ ក្រុមហ៊ុន Apple និងដៃគូផ្គត់ផ្គង់បានផ្លាស់ប្ដូរកន្លែងផលិត iPhone ទៅកាន់ប្រទេសឥណ្ឌាជាបណ្ដើរៗ ដោយបានរើរោងចក្រពីប្រទេសចិន និងវៀតណាម។

យោងតាមរបាយការណ៍ថ្មីបានបង្ហាញឲ្យដឹងថា នៅក្នុងរយៈពេល២ឆ្នាំទៀត ឥណ្ឌានឹងក្លាយជាមូលដ្ឋានផលិត iPhone ដ៏ធំមួយរបស់ Apple។ យ៉ាងហោចណាស់ក៏មាន iPhone ដែលផលិតនៅក្នុងប្រទេសឥណ្ឌាប្រមាណជា ២០ភាគរយនៃ iPhone សរុបត្រូវបានដាក់លក់នៅលើទីផ្សារ។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលឥណ្ឌាបានអូសទាញឲ្យ Apple ទៅផលិត iPhone នៅលើទឹកដីរបស់ខ្លួន ស្របពេលដែលរដ្ឋាភិបាលអាមេរិកបានដាក់សម្ពាធលើក្រុមហ៊ុនបច្ចេកវិទ្យាដែលផលិត ឬប្រើប្រាស់គ្រឿងបង្គំនៅក្នុងប្រទេសចិន។

Apple និង Foxconn នៅក្នុងឆ្នាំ២០២២ និង២០២៣នេះ បានបបោះទុនរួមគ្នានៅក្នុងទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិត iPhone និងផលិតផលផ្សេងទៀតរបស់ Apple នៅក្នុងប្រទេសឥណ្ឌា៕

អត្ថបទទាក់ទង