Close

អ្នកចាត់ការក្រុមជម្រើសជាតិថៃ អាយុក្រោម២២ឆ្នាំ លាលែងពីដំណែង ក្រោយការបង្កជម្លោះរបស់កីឡាករនៅស៊ីហ្គេម ២០២៣

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ កីឡា
អ្នកចាត់ការក្រុមជម្រើសជាតិថៃ អាយុក្រោម២២ឆ្នាំ លាលែងពីដំណែង ក្រោយការបង្កជម្លោះរបស់កីឡាករនៅស៊ីហ្គេម ២០២៣ អ្នកចាត់ការក្រុមជម្រើសជាតិថៃ អាយុក្រោម២២ឆ្នាំ លាលែងពីដំណែង ក្រោយការបង្កជម្លោះរបស់កីឡាករនៅស៊ីហ្គេម ២០២៣

លោក យុត្ថាណា យឹមការុន(Yutthana Yimkarun) បានសម្រេចចិត្តលាលែងពីតំណែងជាអ្នកចាត់ការក្រុមជម្រើសជាតិថៃអាយុក្រោម ២២ឆ្នាំ បន្ទាប់ពីពួកគេជាប់ពាក់ព័ន្ធនឹងការប្រើអំពើហិង្សាគ្នាក្នុងព្រឹត្តិការណ៍ SEA Games វគ្គផ្តាច់ព្រ័ត្រ ដែលពួកគេបានចាញ់ក្រុមឥណ្ឌូនេស៊ី ក្នុងលទ្ធផល ៥-០។

Thai League Central បាននិយាយនៅលើ Twitter កាលពីរសៀលថ្ងៃព្រហស្បតិ៍ថា លោក យុត្ថាណា យឹមការុន បានលាលែងពីតំណែងជាអ្នកគ្រប់គ្រងទូទៅក្រុម U-22 របស់ប្រទេសថៃ ដើម្បីទទួលខុសត្រូវចំពោះជម្លោះនេះ។

ជាមួយគ្នានេះ កាសែត Siam Daily Football ក៏បានបញ្ជាក់អំពីព័ត៌មាននេះផងដែរ ដោយនិយាយថា លិខិតលាលែងពីតំណែងជាផ្លូវការ នឹងត្រូវដាក់ជូនសមាគមកីឡាបាល់ទាត់ប្រទេសថៃ ដោយបាននិយាយថា លោក យឹមការុន “បង្ហាញពីការទទួលខុសត្រូវ”។

គួររម្លឹកថា ការប្រកួតកីឡាបាល់ទាត់បុរសវគ្គផ្ដាច់ព្រ័ត្រនៅស៊ីហ្គេម ២០២៣ បានបញ្ចប់កាលពីយប់ថ្ងៃអង្គារដោយក្រុមឥណ្ឌូនេស៊ី ដណ្តើមបានជ័យជម្នះ៥-២ និងបានមេដាយមាស។ ការប្រកួតនេះគឺជាការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រកួតស៊ីហ្គេម ដែលមានការប៉ះទង្កិចគ្នាដោយប្រើហិង្សាដាក់គ្នា ចំនួនពីរលើក។
លើកទីមួយ នៅពេលដែល ថៃ បានតាមស្មើ ២-២ ដោយកីឡាករ Yotsakorn Burapha នៅវិនាទីចុងក្រោយ។ កីឡាករថៃ និងបុគ្គលិកគ្រូបង្វឹក បានបង្ករឿងដល់ ឥណ្ឌូនេស៊ី ដែលបង្កឲ្យមានជម្លោះនៅលើទីលាន។ ចំណែកទី២នៅពេលដែល Irfan Jauhari របស់ឥណ្ឌូនេស៊ី បានស៊ុតគ្រាប់បាល់នាំមុខក្នុងលទ្ធផល ៣-២ ក្នុងម៉ោងបន្ថែម ១៥នាទីពីរដង ក្រុមរបស់គាត់បានឌឺដងថៃវិញ ដែលនាំឱ្យមានការប៉ះទង្គិចគ្នាជាលើកទីពីរ។

ទោះជាយ៉ាងណា បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង សហព័ន្ធកីឡាបាល់ទាត់ថៃ ហៅកាត់ថា FAT បានមុខសុំទោសជាសាធារណៈ ចំពោះការបង្កកំហុសរបស់កីឡាករ និងក្រុមការងារគ្រូបង្វឹករបស់ខ្លួន ហើយបានសន្យាថា នឹងស៊ើបអង្កេតករណីនេះ ដោយយកចិត្តទុកដាក់។
ទោះបីជាយ៉ាងណាក៏ដោយ វីដេអូនៃការប្រើប្រាស់ហិង្សា ដែលមិនគួរកើតមានក្នុងកីឡានោះ ត្រូវបានល្បីសុះសាយដល់ពិភពលោកបាត់ទៅហើយ ដោយកាសែតល្បីៗទូទាំងពិភពលោក ដូចជា Sky Sport, CNN, BBC និង CNA ជាដើម បានចេញផ្សាយព្រោងព្រាត់៕

អត្ថបទទាក់ទង