Close

កម្ពុជា បញ្ចេញបញ្ជីឈ្មោះកីឡាករទាំង២០នាក់ចុងក្រោយ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ កីឡា
កម្ពុជា បញ្ចេញបញ្ជីឈ្មោះកីឡាករទាំង២០នាក់ចុងក្រោយ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម កម្ពុជា បញ្ចេញបញ្ជីឈ្មោះកីឡាករទាំង២០នាក់ចុងក្រោយ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម

ភ្នំពេញ : នៅទីបំផុត សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញបញ្ជីឈ្មោះកីឡាករទាំង២០នាក់ចុងក្រោយ សម្រាប់ចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ លើវិញ្ញាសារបាល់ទាត់បុរស ដែលធ្វើឡើងក្នុងប្រទេសកម្ពុជា។

ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ដឹកនាំដោយអ្នកចាត់ការទូទៅសញ្ជាតិជប៉ុន លោក Keisuke Honda បានសម្រេចជ្រើសរើសយកកីឡាករចំនួន២០នាក់។ កីឡាករទាំងនោះរួមមាន៖

•អ្នកចាំទី
-រ៉េត លីហេង
-វីរៈ ដារ៉ា

•ខ្សែការពារ
-កើត ពេជ្រ
-ចាន់ សារ៉ាពេជ្រ
-ឡេង ណូរ៉ា
-ស រតនា នី សុខរី
-សុផល ឌីម៉ង់
-សឿត ណារ៉ា
-តាំង ប៊ុនឆៃ
-ជា សុខម៉េង
-ផាត សុខា

•ខ្សែបម្រើ
-ស៊ិន សុវណ្ណមករា
-ញាន សុស៊ីដាន
-ជូស៊ីនទី មិន រតនៈ
-លឹម អារុណ រ៉េយមិន

•ខ្សែប្រយុទ្ឋ
-លឹម ពិសុទ្ឋ
-សៀង ចន្ធា
-គី រីណា។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតជាមួយក្រុមជម្រើសជាតិទីម័រ អាយុក្រោម២២ឆ្នាំ នៅថ្ងៃទី២៩ ស្អែកនេះ ដែលការប្រកួតនេះធ្វើឡើងនៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៧៖០០នាទីយប់៕

អត្ថបទទាក់ទង