ច្បាស់ការណ៍ហើយ! លោក Conor Nestor នឹងចាកចេញពីព្រះខ័នរាជស្វាយរៀង ទៅបង្វឹកក្លឹបមួយនៅបរទេស
ភ្នំពេញ ៖ លោក Conor Nestor គ្រូបង្កោលព្រះខ័នរាជស្វាយរៀង បានផ្ញើរសារលាអ្នកគាំទ្រ និងក្លិប ក្រោយរូបលោកសម្រេចចាកចេញពីក្រុមដែលមានមូលដ្ឋាននៅក្នុងខេត្តស្វាយរៀង ទៅចូលរួមជាមួយក្លិបថ្មីមួយនៅក្រៅប្រទេស។
ក្លិបព្រះខ័នរាជស្វាយរៀង បានសេចក្ដីថ្លៃងការណ៍មួយថា៖ “យោងតាមសេចក្ដីស្នើសុំជាផ្លូវការពីក្លឹបមួយនៅបរទេស និងទទួលបានកិច្ចព្រមព្រៀងពីគ្រប់ភាគីដែលពាក់ព័ន្ធ លើសំណើសុំ លោក Conor Nestor ទៅកាន់តំណែងជាគ្រូបង្គោលថ្មីរបស់ពួកគេ ក្លឹបយើងខ្ញុំសូមជម្រាបជូនថា លោក Conor នឹងផ្លាស់ចេញទៅកាន់តំណែងថ្មីរបស់គាត់នាពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ ប៉ុន្តែបច្ចុប្បន្ននេះ លោក Conor នឹងបន្តជាគ្រូបង្គោលរបស់ក្លឹបយើង រហូតដល់ការចាកចេញជាផ្លូវការរបស់គាត់ ហើយក្លឹបនឹងផ្ដល់ជូនដំណឹងបន្ថែមនាពេលខាងមុខ”។
ជុំវិញការចាកចេញនេះ លោក Conor Nestor បាននិយាយថា ៖«ជាដំបូង សូមអរគុណដល់អ្នករាល់គ្នាដែលបានផ្ញើសារមក។ ក្នុងនាមជាគ្រូបង្កោលនៃក្លឹបដែលមានមោទនភាព និងស្រស់ស្អាតនេះ គឺជាកិត្តិយសដ៏ធំធេងបំផុតក្នុងជីវិតរបស់ខ្ញុំ។ ពានរង្វាន់ទាំង ៦ ដែលយើងបានបន្សល់ គឺតែងតែជាប់នៅក្នុងបេះដូងរបស់ខ្ញុំ ដែលមិនអាចបំភ្លេចបាន។ ខ្ញុំអរគុណ អ្នកគាំទ្រ បុគ្គលិក កីឡាករ និងម្ចាស់ក្លិបរបស់យើង។ ពិតណាស់គឺយើងមិនអាចទៅជាមួយគ្នាបានរហូតទេ គ្រប់រឿងទាំងអស់ត្រូវតែបញ្ចប់នៅពេលណាមួយ»។
គួរបញ្ជាក់ថា លោក Conor Nestor បានចូលរួមជាមួយព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៨ នឹងបានឈ្នះពានរង្វាន់ចំនួន ៦៕