Close

ចិន ឥណ្ឌា និងកូរ៉េខាងត្បូង កំពុងបង្ហាញសាច់ដុំ 6G ដាក់គ្នា

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ បច្ចេកវិទ្យា
ចិន ឥណ្ឌា និងកូរ៉េខាងត្បូង កំពុងបង្ហាញសាច់ដុំ 6G ដាក់គ្នា ចិន ឥណ្ឌា និងកូរ៉េខាងត្បូង កំពុងបង្ហាញសាច់ដុំ 6G ដាក់គ្នា

ចិនបានប្រកាសបង្ហាញឲ្យដឹងថា ខ្លួនបាននិងកំពុងតែជោគជ័យក្នុងការដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិទ្យា 5G នៅទូទាំងប្រទេស ហើយក៏ត្រៀមយកបច្ចេកវិទ្យា 6G មកជំនួស 5G ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

បានប្រកាសបង្ហាញនេះ បានសបញ្ជាក់ឲ្យឃើញថា ចិនអាចនឹងនាំមុខគេជាប្រទេសដែលដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យា 6G។ កាលពីជំនាន់ 5G ក៏ចិនជាប្រទេសមួយឈានមុខគេផងដែរ ទាំងពេលវេលានៃការដាក់ឲ្យប្រើប្រាស់ ទាំងការដាក់ពង្រាយទីតាំង។

នៅសប្តាហ៍មុននេះ ឥណ្ឌាបានប្រកាសថា ខ្លួនកំពុងអភិវឌ្ឍបច្ចេកវិទ្យា 6G ហើយក៏ត្រៀមដាក់ឲ្យប្រើប្រាស់ផងដែរ បន្ទាប់ពីដាក់ឲ្យប្រើ 5G ជាផ្លូវការទើបតែបាន ៦ខែ។

ចំពោះបច្ចេកវិទ្យា 6G នេះផងដែរ យើងឃើញមានប្រទេស៣ធំៗ ដែលបានចេញមុខមកធ្វើការប្រកួតប្រជែង ដោយក្នុងនោះមានចិន ឥណ្ឌា និងកូរ៉េខាងត្បូង។

យោងតាមការបញ្ជាក់ពីចិន បានឲ្យដឹងថា 6G មានល្បឿនលឿនជាង 5G រហូតដល់ទៅ ១០ដង៕

អត្ថបទទាក់ទង