Close

អង្គការ និងវិស័យឯកជន​ គាំទ្រសហគមន៍ផលិតស្រូវត្រយង និងសហគមន៍ផលិតស្វាយចន្ទី នៅដែនជម្រកសត្វព្រៃលំផាត់

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ
អង្គការ និងវិស័យឯកជន​ គាំទ្រសហគមន៍ផលិតស្រូវត្រយង និងសហគមន៍ផលិតស្វាយចន្ទី នៅដែនជម្រកសត្វព្រៃលំផាត់ អង្គការ និងវិស័យឯកជន​ គាំទ្រសហគមន៍ផលិតស្រូវត្រយង និងសហគមន៍ផលិតស្វាយចន្ទី នៅដែនជម្រកសត្វព្រៃលំផាត់

ភ្នំពេញ៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា អង្គការសន្សំម្លប់ព្រៃ និងក្រុមហ៊ុន Ibis Rice ក្រោមការឧបត្ថម្ភថវិការពីគម្រោងរេដបូកលំផាត់និងអង្គការអ៊ុកស្វាម បានកំពុងគាំទ្រសហគមន៍ផលិតស្រូវត្រយង និងសហគមន៍ផលិតស្វាយចន្ទីសុវត្ថិភាពព្រៃឈើ នៅដែនជម្រកសត្វព្រៃលំផាត់ដើម្បីចូលរួមបង្កើនជីវភាពសហគមន៍និងកិច្ចការពារធនធានជីវចម្រុះ។

នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារអង្គការអ៊ុកស្វាមកម្ពុជា និងអ៊ុកស្វាមហុងកុង បានធ្វើទស្សនកិច្ច ក្នុងភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ដើម្បីសិក្សាអំពីការផលិតស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ ។

អង្គការ និងវិស័យឯកជនគាំទ្រសហគមន៍ផលិតស្រូវត្រយង និងសហគមន៍ផលិតស្វាយចន្ទីនៅដែនជម្រកសត្វព្រៃលំផាត់

គណៈប្រតិភូបានជួបសំណេះសំណាលជាមួយសមាជិកក្រុមផលិតស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃជ័យមង្គល និងឈ្វែងយល់បន្ថែមពីដំណើរក្នុងការផលិត ទីផ្សារ និងការចូលរួមរបស់ស្ត្រីក្នុងការដាំដុះស្រូវសរីរាង្គនេះ។ បន្ទាប់ពីការសំណេះសំណាលគណៈប្រតិភូក៏បានទៅ មើលម៉ាស៊ីនធ្វើជីកំប៉ុស និងការថែទាំស្រែរបស់កសិករនៅក្រោយរដូវកាលច្រូតកាត់។

នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈប្រតិភូក៏បានបន្តទៅជួបប្រជុំជាមួយសហគមន៍ស្វាយចន្ទីធម្មជាតិជ័យឧត្តម ដែលស្ថិតនៅក្នុងភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ដើម្បីរៀនសូត្រពីការផលិត ការភ្ជាប់ទៅកាន់ទីផ្សារ និងការគ្រប់គ្រងសហគមន៍។ ក្រោយការជួបប្រជុំគណៈប្រតិភូក៏បានចុះទៅមើលចំការស្វាយចន្ទីរបស់កសិករផ្ទាល់ដើម្បីឈ្វែងយល់បន្ថែមពីការដាំដុះ ថែទាំ និងការប្រមូលផល។

អង្គការ និងវិស័យឯកជនគាំទ្រសហគមន៍ផលិតស្រូវត្រយង និងសហគមន៍ផលិតស្វាយចន្ទីនៅដែនជម្រកសត្វព្រៃលំផាត់

ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះទទួលបានផ្លែផ្កាជាទីគាប់ចិត្តដោយសារការសហការ និងរៀបចំបានល្អរបស់សហគមន៍ និងក្រុមផលិត។ ក្រុមការងារអង្គការអ៊ុកស្វាមកម្ពុជា និងអ៊ុកស្វាមហុងកុងបានទទួលព័ត៌មានគ្រប់គ្រាន់ និងយល់ច្បាស់ពីដំណើរការ និងការខិតខំប្រឹងប្រែងរបស់សហគមន៍ក្នុងផលិតស្រូវ និងគ្រាប់ចន្ទីដែលមានសុវត្ថិភាពចំណីអាហារ និងចូលរួមក្នុងការងារអភិរក្សធនធានធម្មជាតិនៅក្នុងសហគមន៍របស់ពួកគេ៕

អង្គការ និងវិស័យឯកជនគាំទ្រសហគមន៍ផលិតស្រូវត្រយង និងសហគមន៍ផលិតស្វាយចន្ទីនៅដែនជម្រកសត្វព្រៃលំផាត់