Close

កសិករ ៤៦ នាក់ក្នុងស្រុកសៀមប៉ាងទទួលការបណ្តុះបណ្តាល វិធីសាស្រ្តបង្កើតជីកំប៉ុស

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ សង្គម
កសិករ ៤៦ នាក់ក្នុងស្រុកសៀមប៉ាងទទួលការបណ្តុះបណ្តាល វិធីសាស្រ្តបង្កើតជីកំប៉ុស កសិករ ៤៦ នាក់ក្នុងស្រុកសៀមប៉ាងទទួលការបណ្តុះបណ្តាល វិធីសាស្រ្តបង្កើតជីកំប៉ុស

ស្ទឹងត្រែង៖ ដោយមានការគាំទ្រពី USAID មរតកបៃតង និងការសហការជាមួយអង្គការសន្សំម្លប់ព្រៃ កសិករស្រូវត្រយង ចំនួន ៤៦ នាក់ មកពីភូមិចំនួនបី ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានទទួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពអំពីសារៈសំខាន់នៃជីកំប៉ុសធម្មជាតិ និងវិធីសាស្រ្តបង្កើតជីកំប៉ុស។

ជីកំប៉ុសដែលបានផលិតក្នុងវគ្គបណ្ដុះបណ្ដាលនេះ នឹងត្រូវចែកជូនកសិករស្រូវត្រយងរបស់យើងនៅពេលរួចរាល់ ដើម្បីជួយពង្រឹងដីឱ្យមានជីជាតិ និងគាំទ្រដល់កសិកម្មប្រកបដោយនិរន្តរភាព។

វគ្គបណ្តុះបណ្តាលនេះគឺជាជំហានសំខាន់មួយក្នុងការលើកកម្ពស់ការអនុវត្តកសិកម្មដែលមិនប៉ះពាល់ដល់បរិស្ថានក្នុងចំណោមកសិករស្រូវត្រយងថ្មីៗនៅក្នុងសហគមន៍ ជាពិសេស លើកកម្ពស់កសិករជាមួយនឹងការអនុវត្តប្រកបដោយនិរន្តរភាព៕

កសិករ ៤៦ នាក់ក្នុងស្រុកសៀមប៉ាងទទួលការបណ្តុះបណ្តាល វិធីសាស្រ្តបង្កើតជីកំប៉ុស