Close

មេសិទ្ធិមនុស្សកម្ពុជាស្នើមន្ត្រីសិទ្ធិមនុស្ស OHCHR ពិនិត្យឱ្យពលរដ្ឋខ្មែរភៀសសឹកអាចទៅលំនៅដ្ឋានរបស់ខ្លួនវិញ

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ
មេសិទ្ធិមនុស្សកម្ពុជាស្នើមន្ត្រីសិទ្ធិមនុស្ស OHCHR ពិនិត្យឱ្យពលរដ្ឋខ្មែរភៀសសឹកអាចទៅលំនៅដ្ឋានរបស់ខ្លួនវិញ មេសិទ្ធិមនុស្សកម្ពុជាស្នើមន្ត្រីសិទ្ធិមនុស្ស OHCHR ពិនិត្យឱ្យពលរដ្ឋខ្មែរភៀសសឹកអាចទៅលំនៅដ្ឋានរបស់ខ្លួនវិញ

ភ្នំពេញ៖ លោក ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គ.ស.ម.ក. បានស្នើ OHCHR ជួយពិនិត្យ និងតាមដានស្ថានភាពនេះ ដោយប្រើយន្តការសិទ្ធិមនុស្សអន្តរជាតិ ធ្វើការចូលរួមជាមួយភាគីពាក់ព័ន្ធ និងអំពាវនាវឱ្យមានការគោរពតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដើម្បីធានាថាប្រជាពលរដ្ឋខ្មែសឹកខ្មែឬ រអាចអនុវត្តសិទ្ធិត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

លោក ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានថ្លែងបែបនេះក្នុងពេលទទួលជួប និងពិភាក្សាការងារជាមួយ លោក Benjamin Moreau មន្រ្តីទទួលបន្ទុកការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) និងសហការី នៅសាលប្រជុំ គ.ស.ម.ក នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។

មេសិទ្ធិមនុស្សកម្ពុជាស្នើមន្ត្រីសិទ្ធិមនុស្ស OHCHR ពិនិត្យឱ្យពលរដ្ឋខ្មែរភៀសសឹកអាចទៅលំនៅដ្ឋានរបស់ខ្លួនវិញ

លោកទេសរដ្ឋមន្ត្រីកែវ រ៉េមីថ្លែងបន្តថា សកម្មភាពទាំងនេះត្រូវបានចាត់ទុកថាជាការរំលោភសិទ្ធិមនុស្សមូលដ្ឋាន រួមមានសិទ្ធិធ្វើដំណើរដោយសេរី សិទ្ធិមានលំនៅដ្ឋានសមរម្យ សិទ្ធិកាន់កាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងសិទ្ធិទទួលបានសុវត្ថិភាពនិងការការពារ ជាដើម។

ជាមួយគ្នានេះ លោក ទេសរដ្ឋមន្រ្តី បានសម្តែងនូវការសាទរចំពោះសមិទ្ធផល ដែលសម្រេចបានពីកិច្ចសហប្រតិបត្តិការក្នុងឆ្នាំកន្លងមក ជាពិសេស ពាក់ព័ន្ធនឹងការផ្សព្វផ្សាយបញ្រ្ជាបការយល់ដឹងអំពីបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ អនុសាសន៍និងរបាយការណ៍សិទ្ធិមនុស្ស ព្រមទាំងកម្មវិធីបណ្ដុះបណ្ដាលកសាងមត្ថភាពមន្រ្តីរាជការ និងមេធាវីស្ម័គ្រចិត្តរបស់ គ.ស.ម.ក. ជាដើម។

មេសិទ្ធិមនុស្សកម្ពុជាស្នើមន្ត្រីសិទ្ធិមនុស្ស OHCHR ពិនិត្យឱ្យពលរដ្ឋខ្មែរភៀសសឹកអាចទៅលំនៅដ្ឋានរបស់ខ្លួនវិញ

ទន្ទឹមនេះ លោក Benjamin Moreau ក៏បានសម្តែងនូវការពេញចិត្តចំពោះការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អរបស់ គ.ស.ម.ក. ជាមួយនឹង OHCHR។

បន្ថែមលើនេះ សម្រាប់ឆ្នាំ២០២៦ ភាគីទាំងពីរនឹងសហការលើវិស័យអទិភាពចំនួន៥ រួមមាន៖ (១) ការអនុ
វត្តអនុសាសន៍នៃរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) (២) ការបង្កើនការយល់ដឹងអំពីស្ថាប័នជាតិសិទ្ធិមនុស្ស (NHRI) (៣) ការបន្តផ្តល់សម្ភារៈនិងឯកសារពាក់ព័ន្ធនឹងសិទ្ធិមនុស្ស (៤) ការកសាងសមត្ថភាពមន្រ្តីរាជការ និង (៥) ការបន្តកិច្ចពិភាក្សាលើករណីផ្សេងៗពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។

ជាចុងក្រោយ ភាគីទាំងពីបានសម្តែងនូវក្តីរំពឹងយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនាពេលខាងមុខនឹងកាន់តែរឹងមាំ ដែលនឹងនាំមកនូវការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាកាន់តែល្អប្រសើរឡើង៕

មេសិទ្ធិមនុស្សកម្ពុជាស្នើមន្ត្រីសិទ្ធិមនុស្ស OHCHR ពិនិត្យឱ្យពលរដ្ឋខ្មែរភៀសសឹកអាចទៅលំនៅដ្ឋានរបស់ខ្លួនវិញ

អត្ថបទទាក់ទង