Close

សម្តេចប្រធានរដ្ឋសភាកម្ពុជា ស្នើឲ្យបារាំងជំរុញអ្នកទេសចរ និងវិនិយោគមកកម្ពុជាបន្ថែមទៀត

ដោយ៖ Chhan Sreyka ​​ | 12 ម៉ោងមុន ព័ត៌មានជាតិ
សម្តេចប្រធានរដ្ឋសភាកម្ពុជា ស្នើឲ្យបារាំងជំរុញអ្នកទេសចរ និងវិនិយោគមកកម្ពុជាបន្ថែមទៀត សម្តេចប្រធានរដ្ឋសភាកម្ពុជា ស្នើឲ្យបារាំងជំរុញអ្នកទេសចរ និងវិនិយោគមកកម្ពុជាបន្ថែមទៀត

បារីស៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានស្នើឲ្យ លោក ថូម៉ាស់ ឡាំ សមាជិករដ្ឋសភាបារាំង និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង–កម្ពុជា ជំរុញឱ្យមានការទេសចរណ៍ និងវិនិយោគបារាំងមកកម្ពុជាបន្ថែមទៀត ដោយលើកឡើងថា កម្ពុជាមានបរិយាកាសសន្តិភាព និងស្ថិរភាពនយោបាយល្អ សាកសមសម្រាប់ការវិនិយោគ។

ការស្នើរបស់សម្តេចប្រធានរដ្ឋសភានេះក្នុងឱកាសបានជួបពិភាក្សាការងារជាមួយ លោក ថូម៉ាស់ ឡាំ (Thomas Lam) សមាជិករដ្ឋសភាបារាំង និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង–កម្ពុជា នៅក្នុងនិវេសនដ្ឋានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋបារាំងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្នុងគ្រាដែលភាគីទាំងពីរបានពិភាក្សាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពរវាងរដ្ឋសភាប្រទេសទាំងពីរ។

សម្តេចប្រធានរដ្ឋសភាកម្ពុជាស្នើឲ្យបារាំងជំរុញអ្នកទេសចរ និងវិនិយោគមកកម្ពុជាបន្ថែមទៀត

នាឱកាសនោះ សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ថា កម្ពុជាមានសក្តានុពលធំក្នុងវិស័យទេសចរណ៍ វិស័យឧស្សាហកម្មតូចមធ្យម និងផលិតផលវប្បធម៌។ ជាមួយគ្នានេះ សម្តេចបានលើកទឹកចិត្តឲ្យវិនិយោគិនបារាំងចូលមកសិក្សាឱកាសថ្មីៗ ទាំងក្នុងវិស័យសណ្ឋាគារ ទេសចរណ៍វប្បធម៌ កសិកម្ម និងថាមពលបៃតង។

សម្តេចឃួន សុដារី ក៏បានលើកឡើងថា កម្ពុជាមានទីផ្សារធំតាមរយៈសម្ព័ន្ធអាស៊ាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ដែលមានប្រជាជនរាប់រយលាននាក់ ដូច្នេះវិនិយោគិនបារាំងគួរមិនសម្លឹងតែកម្ពុជាតូចៗ ប៉ុន្តែគួរមើលឃើញថាជាច្រកចូលទីផ្សារថ្មីនានា ក្នុងតំបន់អាស៊ីអាគ្នេយ៍។

សម្តេចបានបន្ថែមថា ប្រជាជនកម្ពុជានៅតែមានចំណង់ចំណូលចិត្តលើផលិតផលបារាំងជាច្រើន ដូចជាឱសថ និងផលិតផលគ្រឿងសម្អាង។ ផ្នែកយុវជនក៏កំពុងមានការចាប់អារម្មណ៍សិក្សាភាសាបារាំងកើនឡើង ដែលបង្ហាញពីការចូលរួមសកម្មរវាងប្រជាជនទាំងពីរ។

ជាការឆ្លើយតប លោក ថូម៉ាស់ ឡាំ បានសន្យាថា នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការបារាំង–កម្ពុជាឲ្យកាន់តែរឹងមាំ ហើយនឹងសហការជាមួយក្រុមមិត្តភាពទាំងពីរដើម្បីលើកកម្ពស់ការទេសចរណ៍ និងការវិនិយោគ៕

សម្តេចប្រធានរដ្ឋសភាកម្ពុជាស្នើឲ្យបារាំងជំរុញអ្នកទេសចរ និងវិនិយោគមកកម្ពុជាបន្ថែមទៀត