Close

ប្រធានរដ្ឋសភា៖ ក្នុងបរិបទសកលលោកកំពុងប្រឈមបញ្ហាស្មុគស្មាញ កម្ពុជានៅតែមានជំហររឹងប៉ឹង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ប្រធានរដ្ឋសភា៖ ក្នុងបរិបទសកលលោកកំពុងប្រឈមបញ្ហាស្មុគស្មាញ កម្ពុជានៅតែមានជំហររឹងប៉ឹង ប្រធានរដ្ឋសភា៖ ក្នុងបរិបទសកលលោកកំពុងប្រឈមបញ្ហាស្មុគស្មាញ កម្ពុជានៅតែមានជំហររឹងប៉ឹង

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ថ្លែងថា ក្នុងបរិបទដែលសកលលោកកំពុងប្រឈមបញ្ហាស្មុគស្មាញ ដែលស្មានមិនត្រូវ ប្រែប្រួលយ៉ាងឆាប់រហ័សនោះ កម្ពុជានៅតែមានជំហររឹងប៉ឹងមានការប្ដេជ្ញាចិត្ត ដោយប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ អព្យាក្រឹតជាអចិន្រ្តៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ហើយបន្តរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព និងបង្កើនភាពជាដៃគូជាមួយប្រទេសនានា ដោយផ្អែកលើច្បាប់អន្តរជាតិ និងផលប្រយោជន៍ស្នូលរបស់ជាតិ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាស្តីពី “លទ្ធផលនៃការងារការបរទេសរបស់កម្ពុជានិងសភាពការណ៍អន្តរជាតិ” ដែលសហការរៀបចំឡើងដោយគណៈកម្មការកិច្ចការបទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៥ ដែលមានអ្នកចូលរួមប្រមាណជាង៣០០នាក់ មកពីស្ថាប័នពាក់ព័ន្ធមានសមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលជាដើម។

ប្រធានរដ្ឋសភា៖ ក្នុងបរិបទសកលលោកកំពុងប្រឈមបញ្ហាស្មុគស្មាញ កម្ពុជានៅតែមានជំហររឹងប៉ឹង

សម្តេចប្រធានរដ្ឋសភាបន្តថា ដើម្បីឆ្លើយតបទៅនឹងពិភពលោកដែលបែកបាក់កាន់តែខ្លាំងឡើង ដោយសារការកើនឡើងនូវភាពតានតឹង ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការបែងចែកមនោគមន៍វិជ្ជា គឺទាមទារចាំបាច់ឱ្យមានការចូលរួមនិងការបំពេញគ្នាទៅវិញទៅមករវាងការទូតរាជរដ្ឋាភិបាល និងការទូតសភា ដែលជាការទូតរដ្ឋប្រកបដោយបរិយាប័ន្ន និងសន្តិភាព ដែលមានលក្ខណៈ បើកចំហរ និងជាច្រកនៃការរក្សាកិច្ចសន្ទនា ជាមួយគ្នានេះ ការប្រកាន់យកវិធីសាស្រ្តនិយមកណ្តាល ទាំងជាតិនិងអន្តរជាតិ សម្រាប់ស្តារនូវទំនុកចិត្ត និងបង្កើនកិច្ចសហប្រតិបត្តិការ និងមិត្តភាពស្មោះត្រង់។ បច្ចុប្បន្ន កម្ពុជាបានបន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគី ទាំងក្នុងផ្នែកនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងទៀតថា តាមរយៈទំនាក់ទំនងទ្វេភាគី កម្ពុជាបានពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយបណ្តាប្រទេសដៃគូសំខាន់ៗ ដើម្បីជំរុញកិច្ចពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហការផ្នែកវប្បធម៌ បច្ចេកវិទ្យា និងសន្តិសុខ។ ជាមួយគ្នានេះ ការចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ដូចជាថ្នាក់តំបន់ និងក្របខ័ណ្ឌអង្គការសហប្រជាជាតិ បានជួយកម្ពុជា ឱ្យមានសិទ្ធិគ្រប់គ្រាន់ក្នុងការរួមចំណែកបន្ថែមលើសេដ្ឋកិច្ច និងសន្តិភាពអន្តរជាតិ។

ប្រធានរដ្ឋសភា៖ ក្នុងបរិបទសកលលោកកំពុងប្រឈមបញ្ហាស្មុគស្មាញ កម្ពុជានៅតែមានជំហររឹងប៉ឹង

ក្នុងសន្ទរកថាស្វាគមន៍ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា បានគូសបញ្ជាក់ថា សភាពការណ៍អន្តរជាតិបច្ចុប្បន្ន នៅក្នុងទសវត្សចុងក្រោយនេះ មានភាព តានតឹង ស្រពិចស្រពិល រួមរឹតដោយវិបត្តិសេដ្ឋកិច្ច សន្តិសុខ ការប្រកួតប្រជែង ភូមិសាស្ត្រ និងបច្ចេកវិទ្យា ហើយថ្មីៗនេះសង្គ្រាមពាណិជ្ជកម្មបាននិងកំពុងអង្រួន ស្ថានភាពរបស់ពិភពលោកកាន់តែរញ្ជួយមួយកម្រិតទៀត។ ជម្លោះប្រដាប់អាវុធ ដែលកំពុងកើតឡើងនៅក្នុងតំបន់នីមួយៗទាំងប្រពៃណី និងមិនប្រពៃណី សុទ្ធតែបានបំផ្លាញដល់សន្តិសុខមនុស្សជាតិ មិត្តភាព កិច្ចសហប្រតិបត្តិការ និងសណ្តាប់ធ្នាប់ពិភពលោក ជាពិសេសធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់ និងកំណើនសេដ្ឋកិច្ច ពិភពលោក ជាពិសេសបង្កឱ្យអត្រានៃភាពក្រីក្ររបស់ប្រជាជន តាមប្រទេស មួយចំនួនមានការកើនឡើង។ ទាំងនេះបានបង្កជាឧបសគ្គដល់ការសម្រេចនូវ គោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០។

ប្រធានរដ្ឋសភា៖ ក្នុងបរិបទសកលលោកកំពុងប្រឈមបញ្ហាស្មុគស្មាញ កម្ពុជានៅតែមានជំហររឹងប៉ឹង

លោកបញ្ជាក់ថាក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិ រដ្ឋសភាបាននិងកំពុងពួតដៃគ្នាជាមួយគ្រប់តួអង្គ ពាក់ព័ន្ធ ជាពិសេសក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹង បញ្ហាប្រឈមនានា តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់ សិក្ខាសាលា និងវេទិកា សន្ទនាផ្សេងៗ ដើម្បីប្រមូល និងផ្តល់នូវធាតុចូល មតិយោបល់ និងអនុសាសន៍ សម្រាប់គោលនយោបាយយុទ្ធសាស្ត្រ និងការឆ្លើយតបទៅនឹងបញ្ហាប្រឈម ទាំងឡាយប្រកបដោយប្រសិទ្ធភាព។ ក្នុងតួនាទីដែលកម្ពុជាជាអ្នកដឹកនាំវេទិកា និងកិច្ចប្រជុំអន្តរជាតិនានា បានខិតខំបញ្ចូលនូវផលប្រយោជន៍របស់កម្ពុជា ទៅក្នុងសេចក្តីសម្រេចនានា របស់វេទិកាទាំងនោះ សំដៅទៅលើគោលនយោបាយ ដែលមានលក្ខណៈបរិយាប័ន្ន បើកចំហរ និងអាចអនុវត្តបាន។

ចំណែកលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា កាលពីដើមខែមីនាថ្មីៗនេះ ក្នុងសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ក្រសួងការបរទេសបានសម្រេច ពិនិត្យ និងរៀបចំឡើងវិញនូវការងារធំៗទាំងឡាយដែលចាប់តាំងពីឆ្នាំ២០១៨មក បានបម្រើ ជាមគ្គុទ្ទេសន៍សម្រាប់ការងារការទូតរបស់កម្ពុជា។ ការរៀបចំឡើងវិញនេះត្រូវបាន សម្តេចធិបតីនាយករដ្ឋមន្ត្រី គាំទ្រ លើកទឹកចិត្ដ និងផ្តល់អនុសាសន៍បន្ថែម ដើម្បីការពារដោយ ម៉ឺងម៉ាត់បំផុតនូវអធិបតេយ្យជាតិ បូរណភាពទឹកដី ឯករាជ្យនយោបាយ ការពារនិងលើកស្ទួយមុខមាត់កិត្យានុភាព ផលប្រយោជន៍គោលរបស់ជាតិ និងពលរដ្ឋកម្ពុជា។

ប្រធានរដ្ឋសភា៖ ក្នុងបរិបទសកលលោកកំពុងប្រឈមបញ្ហាស្មុគស្មាញ កម្ពុជានៅតែមានជំហររឹងប៉ឹង

លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អាទិភាព របស់ក្រសួងនឹងផ្ដោតទៅលើការពង្រឹងទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ និងការពង្រីក ទំនាក់ទំនងថែមទៀតជាមួយដៃគូថ្មីតាមទិសស្លោក «ពង្រីកមិត្តខាងក្រៅ កែទម្រង់ខាង ក្នុងដោយឈរលើស្មារតីឯករាជ្យ» និងដោយ “ប្រកាន់នយោបាយការបរទេសឯករាជ្យ ផ្អែកលើច្បាប់អន្តរជាតិ»។ កម្ពុជានឹងបន្តគាំទ្រ និងចូលរួមវិភាគទាន តាមច្រើនបំផុតដែលអាចធ្វើទៅបាន ក្នុងការពង្រឹងពហុភាគីនិយម សណ្ដាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ រួមចំណែកដល់សន្តិភាពនៅលើពិភពលោក និងពង្រីកកិច្ចសហប្រតិបត្តិការតំបន់និងអន្តរជាតិ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិយើងលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ លោកថា កម្ពុជាក៏នឹងបន្តចូល រួមយ៉ាងសកម្មក្នុងការ កសាងសហគមន៍អាស៊ាន ពង្រឹងមជ្ឈភាព សាមគ្គីភាព ឯកភាព អាស៊ាន និងដើរតួនាទីជាសមាជិកដ៏សកម្មបំផុតមួយរបស់អាស៊ាន អ្នកការទូតរបស់ យើងនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ការពារ និងលើកស្ទួយកិត្យានុភាពជាតិ តាមរយៈការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ ក៏ដូចជាការទូត សាធារណៈ ដែលក្រសួងទើបបង្កើតថ្មី។ កំណែទម្រង់ផ្ទៃក្នុងក៏នឹងត្រូវបន្ត គុណភាព សមត្ថភាព កម្រិតវិជ្ជាជីវៈ និងភាពវៀងវៃរបស់អ្នកការទូតក្នុងការពិគ្រោះយោបល់ ចរចា បកស្រាយ ការពារនយោយបាយ និងជំហររបស់រដ្ឋាភិបាលយើងនឹងត្រូវសម្រួចថែមទៀត ដើម្បីសម្រេច នូវបេសកកម្មដ៏ថ្លៃថ្នូរខាងលើនេះ។

ប្រធានរដ្ឋសភា៖ ក្នុងបរិបទសកលលោកកំពុងប្រឈមបញ្ហាស្មុគស្មាញ កម្ពុជានៅតែមានជំហររឹងប៉ឹង

សូមជម្រាបថា សិក្ខាសាលាផ្សព្វផ្សាយស្តីពី «លទ្ធផលនៃការងារការបទេសរបស់កម្ពុជា និងសភាពការណ៍អន្តរជាតិ» ជាកាលានុវត្តភាពសម្រាប់កិច្ចសន្ទនារវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីពិនិត្យលើវឌ្ឍនភាពគោលនយោបាយការបរទេសរបស់កម្ពុជា សម្រាប់បរិបទពិភពលោកដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងប្រឈមនឹងបញ្ហាជាច្រើន។ សិក្ខាសាលានេះ ជាវេទិកាមួយក្នុងចំណោមសិក្ខាសាលាជាច្រើន ដែលបានរៀបចំឡើងជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២៥នេះ ដែលសភាកម្ពុជា បានរៀបចំឡើងជាមួយក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល នៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា រវាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិនៅក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពឡើង។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា រដ្ឋសភាក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិ បាននិងកំពុងពួតដៃជាមួយគ្រប់តួអង្គពាក់ព័ន្ធ ជាពិសេសក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់ សិក្ខាសាលា និងវេទិកាសន្ទនាផ្សេងៗ ដើម្បីប្រមូលនិងផ្តល់នូវធាតុចូល មតិយោបល់ និងអនុសាសន៍សម្រាប់គោលនយោបាយ យុទ្ធសាស្ត្រ និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងឡាយប្រកបដោយប្រសិទ្ធភាព និងជាផលប្រយោជន៍សម្រាប់ប្រជាជន និងប្រជាជាតិកម្ពុជាទាំងមូល៕

ប្រធានរដ្ឋសភា៖ ក្នុងបរិបទសកលលោកកំពុងប្រឈមបញ្ហាស្មុគស្មាញ កម្ពុជានៅតែមានជំហររឹងប៉ឹង