Close

អភិបាលខេត្តកណ្តាលណែនាំដល់អាជ្ញាធរភូមិ ឃុំ ត្រូវជំរុញពលរដ្ឋឱ្យបង្កើនការដាំបន្លែសុវត្ថិភាពឱ្យបានច្រើន

ដោយ៖ Chhan Sreyka ​​ | 9 ម៉ោងមុន ព័ត៌មានជាតិ
អភិបាលខេត្តកណ្តាលណែនាំដល់អាជ្ញាធរភូមិ ឃុំ ត្រូវជំរុញពលរដ្ឋឱ្យបង្កើនការដាំបន្លែសុវត្ថិភាពឱ្យបានច្រើន អភិបាលខេត្តកណ្តាលណែនាំដល់អាជ្ញាធរភូមិ ឃុំ ត្រូវជំរុញពលរដ្ឋឱ្យបង្កើនការដាំបន្លែសុវត្ថិភាពឱ្យបានច្រើន

កណ្ដាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ណែនាំដល់អាជ្ញាធរភូមិ ឃុំ ត្រូវជំរុញប្រជាពលរដ្ឋ ឱ្យបង្កើនការដាំបន្លែសុវត្ថិភាពឱ្យបានច្រើន ដើម្បីតម្រូវការទីផ្សារបច្ចុប្បន្ន ខណៈសព្វថ្ងៃនេះផលិតផលបន្លែរបស់យើង ដែលផលិតក្នុងស្រុកបំពេញតម្រូវការជាក់ស្ដែងបានត្រឹម១០% ប៉ុណ្ណោះ ហើយនៅសល់គឺតម្រូវការនាំចូលបន្ថែម ។

នៅក្នុងឱកាសចុះពិនិត្យជីវភាពរបស់ប្រជាពលរដ្ឋ និងសំណេះសំណាលជាមួយមេភូមិ សមាជិកក្រុមប្រឹក្សាឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ លោក គួច ចំរើនថ្លែងថា « ដូច្នេះផលិតផលបន្លែរបស់យើង កំពុងមានតម្រូវការចាំបាច់ នៅក្នុងទីផ្សារបច្ចុប្បន្ន ដូច្នេះក្នុងនាមយើងជាអាជ្ញាធរភូមិ ឃុំ ត្រូវខិតខំជំរុញប្រជាពលរដ្ឋយើងឱ្យផលិតបន្លែឱ្យបានច្រើន ដើម្បីបំពេញនូវតម្រូវការនៅលើទីផ្សារ ពិសេសបន្លែសុវត្ថិភាពដែលមិនប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកទទួលទាន និងខ្លួនយើងផ្ទាល់ដែលជាអ្នកផលិតផលដែរ»។

អភិបាលខេត្តកណ្តាលណែនាំដល់អាជ្ញាធរភូមិ ឃុំ ត្រូវជំរុញពលរដ្ឋឱ្យបង្កើនការដាំបន្លែសុវត្ថិភាពឱ្យបានច្រើន

លោកបន្តថា៖ «ដើម្បីឱ្យទិន្នផលយើងទទួលបានច្រើនសម្រាប់ផ្គត់ផ្គង់ដំរូវការទីផ្សារ យើងជាអាជ្ញាធរត្រូវរៀបចំផែនការជូនប្រជាកសិករឱ្យបានត្រឹមត្រូវ ត្រូវគិតពីបច្ចេកទេសក្នុងការដាំដុះ ឱ្យទទួលបានទិន្នផលល្អ មានទីផ្សារ និងមិនប៉ះពាល់ដល់សុខភាពរបស់អ្នកទទួលទាន ព្រមទាំងយើងដែលជាអ្នកដាំដុះផ្ទាល់ ដោយយើងមិនប្រើថ្នាំគីមី ក្នុងនោះដែរយើងត្រូវតែសម្របសម្រួលរកទីផ្សារជូនដល់ប្រជាកសិកររបស់យើងផងដែរ»។

អភិបាលខេត្តកណ្តាលណែនាំដល់អាជ្ញាធរភូមិ ឃុំ ត្រូវជំរុញពលរដ្ឋឱ្យបង្កើនការដាំបន្លែសុវត្ថិភាពឱ្យបានច្រើន

ក្នុងឱកាសនោះដែរ អភិបាលខេត្តរូបនេះ ក៏បានណែនាំដល់អាជ្ញាធរឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវខិតខំយកចិត្តទុកដាក់ការពារសន្តិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយ ទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ ចោរលួច ឆក់ ប្លន់ បញ្ហាក្មេងទំនើង គ្រឿងញៀន នៅក្នុងមូលដ្ឋានឃុំរបស់យើងឱ្យមានប្រសិទ្ធភាពខ្ពស់។

ទាក់ទិននឹងបញ្ហានេះ លោកស្រី មេឃុំកោះខ្សាច់ទន្លា បានឱ្យដឹងថាចំពោះទិន្នផលដំណាំចំរុះដែលប្រមូលលក់ទៅកាន់ទីផ្សារ ក្នុងមួយសប្តាហ៍នៅរដូវវស្សា ចន្លោះពី ១៣តោន ទៅ ១៥តោនក្នុងមួយសប្តាហ៍ និង ២៥តោនទៅ ៣០តោនក្នុងមួយសប្តាហ៍នៅរដូវប្រាំង៕

អភិបាលខេត្តកណ្តាលណែនាំដល់អាជ្ញាធរភូមិ ឃុំ ត្រូវជំរុញពលរដ្ឋឱ្យបង្កើនការដាំបន្លែសុវត្ថិភាពឱ្យបានច្រើន